ខេត្តកំពង់ចាម ៖ កំលាំងជំនាញព្រហ្មទណ្ឌខេត្ត និងកំលាំងអធិការដ្ឋាននគរបាលស្រុកបាធាយដឹកនាំដោយលោកវរៈសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែននគរបាលព្រហ្មទណ្ឌខេត្តបានចុះធ្វើការឆែកឆេរឈានដល់ការឃាត់ខ្លួនបុរសម្នាក់ រួមជាមួយកាំភ្លើងមួយដើម។
ការចុះឆែកឆេរក្រោមការសម្របសម្រួលលោកហួត វុទ្ទីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ។
លោកវរៈសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែននគរបាលព្រហ្មទណ្ឌខេត្តបានអោយដឹងថា ការចុះឆែកឆេរធ្វើឡើង នៅផ្ទះរបស់ឈ្មោះ គីម គិន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិអណ្តូងស្នាយ ឃុំជើងងព្រៃ ស្រុកបាធាយខេត្តកំពង់ចាម
ជាលទ្ធផល កម្លាំងចាប់យកអាវុAkមួយដើមផលិតនៅប្រទេសសូវៀត លេខ3494 បង់1 គ្រាប់42គ្រាប់ គ្រាប់45ចំនួួន6គ្រាប់ និងគ្រាប់បែកដៃចំនួន2គ្រាប់(ផលិតនៅប្រទេសសូវឿត ។
ជនសង្ស័យដែលជាម្ចាស់ផ្ទះឈ្មោះគីម គិនបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកបាធាយដើម្បីធ្វើការ សាកសួរបំពេញសំណុំរឿងតាមនិតិវិធី ៕ វណ្ណៈ