ព័ត៌មានទាន់ហេតុការណ៍៖

មានសញ្ញាប័ត្រខាងលួច៖ ជាប់ពន្ធនាគារក្នុងករណីចោរកម្មកក្រើកខេត្តព្រះសីហនុជាប់ពន្ធនាគារ២លើករួចមកហើយ ចេញមកលួចទៀត 

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯកស៊ុត សំអុនប្រធានការិយាល័យនគបាលកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានធ្វើសន្និសិទព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន២នាក់ដែលល្បីឈ្មោះខាងធ្វើសកម្មភាពចោរកម្មកក្រើកក្នុងខេត្តព្រះសីហនុហើយត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាតំបូងចំនួន០៣លើករួចមកហើយ ស្រាប់តែពេលថ្មីៗទើបតែចេញមកពីពន្ធនាគារមិនរាងចាលបានធ្វើសកម្មភាពលួចសារជាថ្មីទៀតក៍ត្រូវសមត្ថកិច្ចក្របួចបាន កសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងចាត់ការបន្តទៀត។

លោកវរសេនីយ៍ឯក ស៊ុត សំអុន បានឲ្យដឹងថាវេលាម៉ោង១០គត់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យកម្រិតស្រាល កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវលើករណីចោរកម្មដ៍សកម្មក្នុងការធ្វើសកម្មភាពលួចយកទូរស័ព្ទដៃនៅតាមលំនៅឋានប្រជាពលរដ្ឋ ស្ថិតនៅ ភូមិ០៣ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ ។

លោកបានបន្តឲ្យដឹងទៀតតាមសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋថា ករណីខាងលើបង្កឡើងដោយជនសង្ស័យ០១នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ០១គ្រឿងមិនស្គាល់ម៉ាកបានធ្វើសកម្មភាពលួចយកសម្ភារៈមានតំលៃ រួចគេចខ្លួនបាត់។

ក្រោយពេលទទួលបានបណ្តឹងរបស់ជនរងគ្រោះឈ្មោះ DEWI JUNIWATI ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជាបុគ្គលិកកាសុីណូTHE RICHកាន់លិខិតឆ្លងដែនលេខB៧៩០៥៤២៦ ស្នាក់នៅភូមិ០៣ សង្កាត់លេខ០៤ក្រុង.ខេត្តព្រះសីហនុ និងបន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគបាលខេត្តព្រះសីហនុ ពេលនោះ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ២ សង្កាត់លេខ៤ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដៃដល់ម្នាក់ និងអ្នកសមគំនិត០១នាក់ដែលមានឈ្មោះដូចខាក្រោមនេះ÷

១/ ឈ្មោះ រីម សុភ័ក្រ្ត ហៅ(ចារ)ឬហៅ( ភាព)ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុបស្បាក់នៅបណ្តោះអាសន្ននៅក្រុមទី០៥ ភូមិ០២ សង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ (ជនដៃដល់)ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើករួចមកហើយទើបតែចេញពីពន្ធគារថ្មីៗបានធ្វើសកម្មភាពលួចយ៉ាងសកម្មកក្រើកនៅក្នុងខេត្តហើយត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនតាមពេលវេលាខាងលើ។

០២/ ឈ្មោះង៉ាន វណ្ឌី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាជាងភ្លើង ស្នាក់នៅភូមិ០៣ សង្កាត់លេខ០៤ក្រុង.ខេត្តព្រះសីហនុ ជាអ្នកសមគំនិត។

សម្ភារៈដែលជនសង្ស័យលួចយកបានមានដូចខាងក្រោមនេះ÷ ទូរស័ព្ទដៃ ចម្រុះម៉ាកជាច្រើនគ្រឿង, លុយដុល្លា ១,០០០ដុល្លា ( មួយពាន់ដុល្លា ) ។ ម៉ូតូ ០១គ្រឿងម៉ាក វីវាពណ៌ខ្មៅ ស្លាកលេខៈ រាជការ ៤៣៩៩ ( មធ្យោបាយធ្វើសកម្មភាព )បន្ទាប់ពីឃាត់ខ្លួនជនដៃដល់ខាងលើយោងតាមចម្លើយសារភាព របស់ជនដៃដល់សមត្ថកិច្ចនគរបាលឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលសមគំនិតនិងទទួលផលចោរកម្មនិងបានធ្វើការឆែកឆេរក្នុងលំនៅដ្ឋាន មានសម្ភារៈដែលជាផលនៃអំពើលួច មានដូចខាងក្រោម៖

-កុំព្យូទ័រយួរដៃ ០២គ្រឿង ( ១.ម៉ាក LENNOVO , ២.ម៉ាក ASUS )

-អាយផេត ០៤គ្រឿង

-ទូរស័ព្ទដៃ ៥០គ្រឿង ក្នុងនោះមាន

១-ម៉ាក IPHONE  ១៥គ្រឿង

២-ម៉ាក OPPO  ០៨គ្រឿង

៣-ម៉ាក SAMSUNG ០៩គ្រឿង

៤-ម៉ាក HUAWEI  ០១គ្រឿង

៥-ម៉ាក VIVO  ០៦គ្រឿង

៦-ម៉ាក MI  ០៥គ្រឿង

៧-ម៉ាក HTC  ០១គ្រឿង

៨-ម៉ាក HONER  ០១គ្រឿង

៩-ម៉ាក LG  ០១គ្រឿង

១០-ម៉ាក ASUS  ០១គ្រឿង

១១-ទូរស័ព្ទចិន  ០២គ្រឿង ។

ករណីខាងលើនេះការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ធាននគរបាលខេត្តព្រះសីហនុបានកសាងសំំណុំរឿងបញ្ជូនជនសង្ស័យដែលល្បីឈ្មោះខាងធ្វើសកម្មភាពលួចកក្រើកខេត្តព្រះសីហនុទៅសាលាតំបូងខេត្តព្រះសីហនុជាលើកទី០៤ដើម្បីបន្តនិតិវិធីបន្ថែមទៀត។

លោកវរសេនីយ៍ឯក ស៊ុត សំអុនបាន ពាវនាវដល់បងប្អូន ប្រជាពលរដ្ធទាំងអស់បើមានបញ្ហាបាត់បង់សម្ភារ:ប្រើប្រាស់ជាទូរស័ព្ទដៃ និងកំព្យូទ័រដោយមិនបានមកដាក់បណ្ដឹងនៅស្នងការនគរបាលខេត្ត សូមមកពិនិត្យមើលនិងមានឯកសារពាក់ព័ន្ធយកមកបង្ហាញដល់សមត្ថកិច្ចនគរបាលអាចមកយកសម្ភារ:ដែលបាត់បង់ទៅវិញបាន ហើយការិយាល័យនគរបាលព្រហ្មកំរិតស្រាល និងបន្តនីតិវិធីបញ្ជូនជនសង្ស័យដ៍ល្បីខាងលើទៅសាលាតុះបូងខេត្តព្រះសីហនុជាលើកទី០៤ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖