ខេត្តកំពង់ចាម៖ លោក ហ៊ុន ម៉ានិត នាយរងឧុទ្ទការ ល័យសម្តេចតេជោហ៊ុន សែន និងតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាអន្តរជាតិអ៊ិនតាច ដែលមានតម្លៃជាង ១លានដុល្លារ នៅភូមិ ស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម រួមទាំងការអញ្ជើញ ជាគណៈអធិបតី ដោយលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី កាលពីថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សាលាអន្តរជាតិអុិនតាច ដែត្រូវបានសម្ពោធការឲ្យប្រើប្រាស់នៅពេលនេះ ជាអំណោយរបស់សប្បុរស់ជនម៉ាឡេស៊ី រួមមានសាលា១ ខ្នង ២ជាន់ ១០ បន្ទប់ វិហ៊ារ អន្តេវាសិកដ្ឋាន ១ខ្នង២ជាន់ ១៤ បន្ទប់ និងសមិទ្ធិផលនានា ស្មើនឹងទឹកប្រាក់១,២៨៣,៤២០ ដុល្លារ តាមរយះសមាគមអប់រំ និងអភិវឌ្ឍន៍កម្ពុជា ។
លោក អូស្មាន ហាស្សាន់ បានកោតសរសើរដល់សប្បុរសជនម៉ាឡេស៊ី ដែលបានចូលរួមបរិច្ចាគ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន កសាងគម្រោងអប់រំដ៏ស្កឹមស្កៃនេះ ក្នុងគោលដៅលើកកំពស់កម្រិតអប់រំដល់សហគមន៍ខ្មែរឥស្លាម របស់លោកនៅទូទាំងឃុំជយោ ស្រុកចំការលើ ហើយលោកបានចាត់ទុកថា ម៉ាឡេស៊ីជាសប្បុរសជនលំដាប់កេខ១ ដែលតែងតែចូលរួមជ្រោមជ្រែងសហគមន៍ខ្មែរឥស្លាម រាលើបញ្ហាកង្វះខាតនានា។
លោក ហ៊ុន ម៉ានិត បានលើកឡើងថា គ្រឹះស្ថានសិក្សាដែលសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ ជាថ្នាលនៃប្រភពធនធានមនុស្សយ៉ាងសំខាន់ ដែលយើងត្រូវការចាជាចាំបាច់បំផុត សម្រាប់កសាងការអភិវឌ្ឍន៍ប្រទេសជាតិ ទន្ទឹមនឹងវិស័យផ្សេងៗទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ដែលសុទ្ធតែជាផ្នែកសំខាន់ និងចាំបាច់ ដើម្បីអោយប្រទេសជាតិយើងមានការរីកចម្រើនខ្ពស់ទៅមុខ និងឈានទៅក្នុងការប្រកួតប្រជែងជាមួយប្រទេសដែលអភិវឌ្ឍន៍ក្នុងឆាកអន្តរជាតិ។
លោក ហ៊ុន ម៉ានិត ក្នុងនាមតំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបំពាក់គ្រឿងឥស្សរិយស ដល់ឥស្សរជនសំខាន់ៗ ៤៧រូប ដែលបានចូលរួមកសាងសាលាអន្តរជាតិអ៊ិនតាច ទាំងសប្បុរសជន និងអង្គការដៃគូក្នុងស្រុក ក៏ដូចជាអ្នកស្ម័គ្រចិត្រជ្រោម ជ្រែង រហូតបានទទួលសមិទ្ធផលនេះឡើង ។
ក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានិត ក៏បាន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូន សាលាអន្តរជាតិអ៊ិនតាច ២លានរៀល,ឧបត្ថម្ភសាលាស្រុកចំការលើ ១លានរៀល ,សាលាឃុំជយោ ៥០ម៉ឺនរៀល , អង្គភាពទាំង៣ និងប៉ុស្តិ៏រដ្ឋបាលឃុំជយោ ១៦៨នាក់ ក្នុងម្នាក់ៗ ១ម៉ឺនរៀល ,លោកគ្រូ អ្នកគ្រូ៣៣នាក់ ម្នាក់ៗ ៤ម៉ឺនរៀល ,យុវជន សសយក និង ស្រកាញ់សន្តិភាព ៤០នាក់ ម្នាក់ៗ ១ម៉ឺនរៀល យុវជនកាយរិទ្ធ ១៣១នាក់ ម្នាក់ៗ ១ម៉ឺនរៀល ,សម្ព័នហធយុវជនមុស្លិមកម្ពុជា ៩៦នាក់ ម្នាក់ៗ ១ម៉ឺនរៀល សិស្សានុសិស្សសាលាអន្តរជាតិ អ៊ិនតាច ១៧៤នាក់ ម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀលផងដែរ ៕ សំរិត