ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វានាំខ្លួនជនជាតិ​ស្វី​សម្នាក់បម្រុង​លោតទឹក​លើស្ពាន​ជ្រោយចង្វាទៅ​កាន់អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី​បានទទួល​ជនបរទេស​ម្នាក់​ពី​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ជ្រោយចង្វាកាលពីថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ។

លោក​វរសេនីយ៍ទោ ជា ច​ត្រា នាយការិយាល័យ​ស៊ើបអង្កេត ​និង​អនុត្ត​នីតិវិធី​បាន​ឲ្យ​ដឹងថា ជនបរទេស​ខាងលើ​ឈ្មោះ Daniel Jean-PierreBebey អាយុ២៩ឆ្នាំ ជនជាតិ​ស្វី​ស ដោយ​ជនបរទេស​ខាងលើ​បម្រុងលោត​ពីលើ​ស្ពាន​ជ្រោយចង្វា ​ត្រូវបាន​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ជ្រោយចង្វាជួយសង្គ្រោះ​ទាន់ពេល ​បាន​ឃាត់ខ្លួន​បញ្ជូនមក​ការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី ​បន្ទាប់​មក​កម្លាំង​កា​រិ​យ​ល័យ​បាន​ត្រួតពិនិត្យ​ឯកសារ ឃើញថា ​ជននេះ​គ្មាន​លិខិតឆ្លងដែន និង​ការ​ស្នាក់នៅ​មិន​ពិតប្រាកដ។

បច្ចុប្បន្ន​ជនបរទេស​ខាងលើ​ត្រូវបាន​បញ្ជូន ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​ ៕ ជ្រោយពេជ្រ

 


ចែករំលែក៖