ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នថា ឈ្មួញឈូសឆាយដីព្រៃសហគមន៍យ៉ាងរំភើយដោយមានការការឃុបឃឹកពីអាជ្ញាធរឃុំពពក

ចែករំលែក៖

ខេត្តកំពង់ធំ៖ ឈ្មួញឈូសឆាយដីព្រៃសហគមន៍យ៉ាងវិនាសហិនហោច គ្មានការទប់ស្កាត់នោះទេ បណ្ដាលឲ្យព្រៃសហគមន៍ត្រូវបានឈ្មួញកាប់រានជាហូរហែ រហូតបែកការណ៍មកដល់ស្រុក និងខេត្ត ចុះប្រតិបត្តិការ បង្រ្កាបទប់ស្កាត់នាព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ។

តាមប្រភពច្បាប់ការមួយបានឲ្យដឹងថា​ ម្ចាស់ស្ថានីយសាំង ឈ្មោះ រឿង រដ្ឋា ជាឈ្មួញដីដ៏សកម្ម ដែលបានឈូសឆាយ រំលោភ យកដីទាំងនេះ​ ដោយមានការឃុបឃិតពីអាជ្ញាធរឃុំពពកនេះតែម្ដង ទើបធ្វើឲ្យឈ្មួញរូបនេះ​មិនខ្លាចការប្រព្រឹត្តបទល្មើស ដែលខុសច្បាប់ទាំងនេះនោះឡើយ​។

លោក ណែត​សារី អភិបាលស្រុកស្ទោង បានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា លោកបានចុះពិនិត្យ នៅចំនុចខាងលើនេះម្ដងជាពីរដងហើយ ដោយពីនិត្យឃើញ ថា ពិតជាមានការកាប់បំផ្លាញរុករាន ដីព្រៃសហគមន៍ ជាង ៦០ហិចតា ពិតមែន គឺគ្មានច្បាប់អនុញាតិនោះទេ ដោយសារដីនេះជាព្រំប្រទល់ខេត្តកំពង់ធំ​ និងខេត្តព្រះវិហារ​ដូច្នេះ​ បង្ករឲ្យមានភាពងាយស្រួល ចំពោះឈ្មួញ​កាប់រានរំលោភយក​ តែទោះយ៉ាងណា​មកដល់ពេល ត្រូវបានមន្រ្ដីថ្នាក់ស្រុកនិងមន្រ្ដី​ថ្នាក់ខេត្តចុះប្រតិបត្តិការទប់ស្កាត់មិនឲ្យមានបទល្មើសតទៅទៀតនោះទេ ហើយលោកនឹងហៅម្ចាស់ស្ថានីយសាំង និងអ្នកពាក់ព័ន្ធមកសួរនាំជាក្រោយនៅពេល លោកបញ្ចប់ ប្រតិបត្តិការទប់ស្គាត់នេះ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖