ភ្នំពេញ ៖ យុវជនម្នាក់បានធ្វើសកម្មភាពប៉ុនប៉ងរំលោភជនរងគ្រោះតែនាងរើបម្រាស់រត់ចេញពីកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងពីនារីរងគ្រោះ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីរសៀល ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់អាហ្វា ក្រុម៤ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហម សុខវី អាយុ២៤ឆ្នាំ មុខរបរ បើកតាក់ស៊ី អស័យដ្ឋានផ្លូវ២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខAT17 2. 0507។នារីរងគ្រោះឈ្មោះ អ ក ម ត អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនBhip លក់អាហាបំប៉ន អស័យដ្ឋានសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ខេត្តកណ្តាល។
នៅមុនពេលកើតហេតុ យុវជនម្នាក់បានបើករថយន្តចូលក្នុងបរិវេណផ្ទះសំណាក់ខាងលើ បានមួយសន្ទះុក្រោយមកមិនដឹងជាយ៉ាងមិចក៏ឃើញអ្នកទាំង២ប្រតាយប្រតប់គ្នានៅបរិវេណផ្ទះសំណាក់ ដោយនាងមិនព្រមចូលក្នុងបន្ទប់ជាមួយឡើយ ដោយនារីរងគ្រោះនាងតោងបង្គោលដែក ហើយរើបម្រាស់និងឃើញមានរបួសជើងផងដែរ រួចរត់ចេញពីបរិវេណផ្ទះសំណាក់ទៅផ្ទះប្រជាពលរដ្ឋចម្ងាយប្រហែល១០០ម៉ែត្រពីកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុរួចជនសង្ស័យបានចេញទៅតាមនារីរងគ្រោះម្តងទៀតដោយលួងលោមជនរងគ្រោះឲ្យឡើងជិះរថយន្តត្រឡប់មកផ្ទះសំណាក់វិញ ហើយជនសង្ស័យខាងលើបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកឆោឡោឲ្យគេជួយផ្អើលដល់ប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំយកមកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីសាកសួរ ៕ ជ្រោយពេជ្រ