ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសម្នាក់បានចាក់ សោផ្ទះដោយទុកម៉ូតូនៅខាងក្នុង ហើយបានទៅលេងស្រុក ខណៈមកវិញ ក៏ត្រូវជនសង្ស័យគាស់បន្ទប់យកម៉ូតូទៅបាត់ ។
ហេតុការណ៍នេះ បង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅក្នុងផ្ទះភូមិថ្មគោល ២ សង្កាត់ចោមចៅ ២ ខណ្ឌ ពោធិ៍ សែនជ័យ ។
ជនរងគ្រោះ មានឈ្មោះ ទូច យិ ន វណ្ណៈ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ បុគ្គលិក អគ្គិសនី រស់នៅ ភូមិ ថ្មគោល ២ សង្កាត់ចោមចៅ ២ខណ្ឌពោធិ៍ សែន ជ័យ មានស្រុក កំណើត នៅភូមិ ត្បូងដំរី ឃុំ ក្រាំងធ្នង់ ស្រុក បាទី ខេត្តតាកែវ ។
តាមប្រភពព័ត៌មាន ពី ជន រង គ្រោះ បាន និយាយ ថា នៅ មុន ពេល កើតហេតុ ជន រង គ្រោះ មក ពី ធ្វើការ មក ដល់ ផ្ទះ ហើយ បាន នាំ ប្រពន្ធ កូន និង ប្អូន នៅ ស្រុកកំណើតដោយ ទុក ម៉ូតូ ម៉ាក Suzuki let’s ពណ៌ ស ពាក់ ផ្លា ក លេខ ភ្នំពេញ ១CI- ១៥៨៨ នៅផ្ទះ ហើយ ជិះរថយន្តទៅ លុះនៅថ្ងៃកើតហេតុ ខាងលើ ម៉ោង ១១ យប់ ថ្ងៃ ដដែល ជន រង គ្រោះ ត្រឡប់ មក ផ្ទះ នៅស្រុក វិញ ហើយ មក ដល់ ទ្វារ បង ឃើញសោ ចំហរទ្វារ ផ្ទះ ជន រង គ្រោះ ចំហ ទ្វារ ទៀត ដោយ ជនសង្ស័យ លួច គាស់ ដើម្បី យក ម៉ូតូ របស់ ជន រង គ្រោះ បាត់។
ជន រង គ្រោះ បាន បញ្ជាក់ ទៀត ថា សោ ផ្ទះ គាត់ មាន ចំនួន ៦ ដោយ ជនសង្ស័យ គាស់ អស់ ចំនួន ៥ រាប់ ពី ទ្វារ សោ របង ផ្ទះ និង បន្ទប់ ដាក់ ម៉ូតូ ដោយ ជនសង្ស័យ មិន បានគាស់ បន្ទប់ ក្នុងផ្ទះ ហើយ សោ បន្ទប់ ខាងលើ ជា សោ ទ្វារ ឈើ មិន បាន គាស់ ចូល ទៀត ឡើយ ដោយ យក ម៉ូតូ មួយ គ្រឿង និង សល់ ម៉ូតូ FTR មួយ គ្រឿង ក្នុងផ្ទះ ដោយ ជនសង្ស័យ យក ម៉ូតូ តែ មួយ គ្រឿង ។ ក្រោយ ពេល ជនរង គ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ចោម ចៅ២ដើម្បី ឲ្យ សមត្ថកិច្ច ស៊ើបអង្កេត រកមុខ សញ្ញា មក ផ្តន្ទាទោស តាម ច្បាប់ ៕ សុខាសែនជ័យ