ព័ត៌មានទាន់ហេតុការណ៍៖

លោក ពូទីន៖ រុស្ស៊ីមិនប្រគួតប្រជែងអាវុធជាមួយលោកខាងលិចឡើយ

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានប្រើប្រាស់ពាក្យសម្តីទន់ភ្លន់ ទៅកាន់ប្រទេសលោកខាងលិច ក្រោយពេលទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីនាពេលកន្លងមកថ្មីៗ ដោយលោកបញ្ជាក់ថា ទីក្រុងមូស្គូ គ្មានបំណងប្រកួតប្រជែងអាវុធជាមួយរុស្ស៊ី នោះឡើយ ហើយរុស្ស៊ីនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យមានភាពខុសប្លែកពីប្រទេសដទៃ។

ប្រធានាធិបតី ពូទីន បានបញ្ជាក់ថា «គ្មានអ្នកណាម្នាក់ ឡើងគម្រោងប្រកួតប្រជែងអាវុធ នោះឡើយ ហើយយើងនឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យមានភាពខុសប្លែកពីប្រទេសដទៃ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងនយោបាយ និងការបរទេស»។

ប្រធានាធិបតី ពូទីន បានបញ្ជាក់ថា រុស្ស៊ីមិនកាត់បន្ថយការចំណាយសម្រាប់ការពារជាតិនោះឡើយ ក្នុងដំណាក់កាលឆ្នាំ២០១៨ និង២០១៩។ រុស្ស៊ីនៅតែពង្រឹងសមត្ថភាពការពារជាតិ តែមិនប្រជែងអាវុធជាមួយលោកខាងលិចឡើយ។

នៅក្នុងសុន្ទរកថា ទៅកាន់រដ្ឋសភា កាលពីដើមខែមីនា លោក ពូទីន បានបង្ហាញពីអាវុធ៦ប្រភេទទំនើបៗមានសមត្ថភាពខ្ពស់បង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ពីប្រទេសលោកខាងលិច ថារុស្ស៊ីកំពុងតែជំរុញឲ្យមានការប្រកួតប្រជែងអាវុធជាថ្មី។

ប៉ុន្តែលោក ពូទីន បានបកស្រាយថា ការខិតខំពង្រឹងវិស័យអាវុធរបស់រុស្ស៊ី គឺដើម្បីតបតនឹងសកម្មភាពរបស់លោកខាងលិច និងទីក្រុងវ៉ាស៊ីនតោន ដែលបានប្រកាសថា និងអភិវឌ្ឍន៍ឃ្លាំងអាវុធបរមាណូឲ្យកាន់តែទំនើប។

ជាមួយនឹងជ័យជម្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៣ ខែមីនា បានជួយឲ្យលោក ពូទីន បន្តកាន់តំណែង ប្រធានាធិបតីបន្ថែមមួយអាណាត្តិ៦ឆ្នាំទៀត។ នៅពេលនេះរុស្ស៊ីកំពុងតែមានទំនាក់ទំនង មិនល្អជាមួយប្រទេសលោកខាងលិច។

ជាមួយនឹងជ័យជម្នះនៅក្នុងការបោះឆ្នោតជួយឲ្យលោក ពូទីន បន្តដឹកនាំរុស្ស៊ី ធ្វើឲ្យប្រទេសលោកខាងលិច មិនសម្បាយចិត្តនោះឡើយ ដោយមិនមានប្រទេសលោកខាងលិច ណាមួយជូនពរដូចជា ប្រធានាធិបតីប្រទេសផ្សេងជាប់ឆ្នោត។ នៅពេលនេះគេឃើញមានតែប្រទេសចិន និងអុីរ៉ង និងប្រទេសដែលប្រឆាំងអាមេរិកប៉ុណ្ណោះ ទើបជូនពរនូវជ័យជម្នះរបស់លោក ពូទីន។

បណ្ដាមេដឹកនាំពិភពលោក បានចូលរួមអបអរសាទរចំពោះជ័យជម្នះរបស់លោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ មេដឹកនាំអឺរ៉ុបហាក់ដូចជានៅយឺតដើម្បី ព្រលយសារអបអរលោក ពូទីន ខណៈរុស្ស៊ី និងប្រទេសលោកខាងលិច កំពុងមានភាពតាងតឹងគ្នាជុំវិញការបំពុលអតីតចារកិច្ចរុស្ស៊ីម្នាក់ នៅអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអុីរ៉ង់ លោក ហាសាន់ រ៉ូហានី សុទ្ធតែបានផ្ញើសារអបអរសាទរដល់លោក ពូទីន ដែលជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីសារជាថ្មី ហើយមិនតែប៉ុណ្ណោះ ពួកគេសុទ្ធតែអះអាងដូចគ្នាពីទំនាក់ទំនងល្អជាមួយ ទីក្រុងម៉ូស្គូ។ ដោយឡែក ក្រៅតែពីសម្ព័ន្ធមិត្តទាំង២នេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បានផ្ញើសារអបអរ សាទរលោក ពូទីន ផងដែរ ខណៈអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា ម៉ាគែល ត្រូវបានគេរំពឹងថា នឹងសម្ដែងការសាទរក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ផ្អែកលើការរាប់សន្លឹកឆ្នោត៩៩ភាគរយ លោក វ្ល៉ាឌីមៀរ ពូទីន ទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដីរហូតដល់ ៧៦.៦ភាគរយ ដែលនេះមានន័យថា លោកនឹងបន្តកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី៦ឆ្នាំ ទៅមុខទៀតនៃអណត្តិទី៤ របស់លោក។

តាមសារព័ត៌យ៉ុនហាប់របស់កូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី២០ ខែមីនា បានផ្សាយថា ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានប្រកាសថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះ ទោះបីជាវានឹងអាចធ្វើឲ្យកូរ៉េខាងជើង មានភាពក្តៅក្រហាយឡើងវិញក៏ដោយ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងយ៉ាងដូច្នេះថា «ប្រមុខយោធានៃប្រទេសទាំង២ បានព្រមព្រៀងថា នឹងដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ Key Resolve និង Foal Eagle នៅលើទឹកដីកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានផ្អាកឈរលើស្មារតី នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ ការធ្វើសមយុទ្ធយោធានឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី១ ខែមេសា ហើយវានឹងត្រូវដំណើរការដូចឆ្នាំមុនៗ»។

គួរបញ្ជាក់ថា ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនបញ្ជាក់ថា ពេលណាសមយុទ្ធនេះនឹងត្រូវបញ្ចប់ និងមានកងទ័ពចំនួនប៉ុន្មាន ចូលរួមនោះទេ។ ក៏ប៉ុន្តែការប្រកាសនេះ កើតមានឡើងនៅចំពេលទីក្រុងសេអ៊ូល កំពុងរៀបចំនីតិវិធីសម្រាប់កិច្ចប្រជុំអន្តរកូរ៉េ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមេសាខាងមុខនេះ៕ ម៉ែវ សាធី

 


ចែករំលែក៖