ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញកាំកុត្រលរកសារធាតគីមីក្នុងចំណីអាហារ១១៨គំរូ រកឃើញសរសៃមីលឿង និងសរសៃគុយទាវបាញ់កាញ់ មានផ្ទុកសារធារគីមីបូរ៉ាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបាត់ដំបង សហការជាមួយនឹងមន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូលប្រើប្រាស់រថយន្តពិសោធន៍ចល័ត ដើម្បីត្រួតពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់ខុសច្បាប់នៅក្នុងផលិតផលចំណីអាហារទៅលើផ្សារចំនួន៣ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង មន្រ្តីជំនាញរកឃើញថា ក្នុងចំណោមផលិតផលចំណីអាហារសរុប១១៨គំរូ មានផលិតផលចំណីអាហារ២គំរូ គឺសរសៃមីលឿង និងសរសៃគុយទាវបាញ់កាញ់ ជាផលិតផលក្នុងស្រុកបានលាយផ្សំសារធាតុគីមបូរ៉ាក់បង្កឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ។

ការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលិតផលចំណីអាហារ នៅទីផ្សារក្រុងបាត់ដំបងបានធ្វើឡើងកាលពីព្រឹក ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្សារលើ ផ្សារបឹងឈូក និងចំណុចផ្សារតំនើបផ្សារភូពុយ។

ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង លោក ហាក់ សុខរិន ប្រាប់ឲ្យដឹងថា ការចុះត្រួតពិនិត្យផលិតផលចំណីអាហារនៅក្នុងផ្សារចំនួន៣ខាងលើគឺមន្រ្តីជំនាញពិនិត្យវិភាគរកសារធាគីមីទៅលើមុខទំនិញបន្លែ ផ្លែឈើ ត្រី សាច់ ប្រហុកផ្អក មឹកបង្គា ត្រីងៀត សរសៃគុយទាវ សរុប១១៨គំរូ រកឃើញមុខទំនិញ២ប្រភេទសរសៃមីលឿង និងសរសៃគុយទាវបាញ់កាញ់ មានផ្ទុកសារធាតុគីមីប៉ូរ៉ាក និងបានដកហូតដើម្បីទុកដុតកំទេចចោល ។ បញ្ហានេះមន្រ្តីជំនាញបាននិងកំពុងស្រាវជ្រាវដើម្បីចុះទៅបង្រ្កាបទីតាំងផលិតលាយផ្សំសារធាតុគីមីហាមឃាត់ខុសច្បាប់នោះហើយ។ ចំណែកអាជីករលក់ទំនិញទាំង២ប្រភេទមានផ្ទុកសារធាតុគីមីខុសច្បាប់មន្រ្តីជំនាញធ្វើការអប់រំបញ្ឈប់មិនឲ្យលក់ទំនិញទាំងនោះទៀតឡើយ ។

សូមបញ្ជាក់ថា សារធាតុគីមីបូរ៉ាក់បើមន្រ្តីជំនាញបង្ហាញឲ្យដឹងថា មិនអនុញ្ញាតិឲ្យមានការប្រើប្រាស់ដាក់ក្នុងផលិតផលចំណីអាហារនោះឡើយ ។ សារធាតុគីមីបូរ៉ាក់មិនត្រឹមតែបង្កឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ប៉ុណ្ណោះនោះទេ បើសិនដាក់នៅក្នុងផលិតផលចំណីអាហារក្នុងបរិមាណហួសកំរិតអាចបង្កឲ្យពុលស្លាប់ភ្លាមៗតែម្តង ៕ សំ វិច្ឆិកា


ចែករំលែក៖