ភ្នំពេញ៖ កាលថ្ងៃទី ១៤ ខែមីនា លោកRuud van Nistelrooy វីរបុរសបាល់ទាត់ UEFA Champions League សញ្ជាតិហូឡង់ បានសម្តែងភាពរំភើបរីករាយក្នុងការចូលរួមជាអធិបតីភាពក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueឆ្នាំ ២០១៨ដែលនាំជូនដោយស្រាបៀរ Heineken®ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកទីមួយចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី ៤ខែមេសាឆ្នាំ ២០១៨ ខាងមុខនេះ។
លោកRuud van Nistelrooyត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន១៥០គ្រាប់ក្នុង២១៩ប្រកួតសម្រាប់ក្រុមManchester United និងជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះល្បីឈ្មោះជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌUEFA Champions Leagueដែលលោកបានបង្ហាញខ្លួនចំនួន ៨១ លើក ដោយស៊ុតបញ្ចូលទីបាន ៦០ គ្រាប់។
ដោយសារទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌUEFA Champions LeagueលោកRuud van Nistelrooyបានកាន់តួនាទីជាទូតសុឆន្ទៈដើម្បីចែករំលែកផ្សព្វផ្សាយមហិច្ឆិតាចំពោះការប្រកួតក្របខ័ណ្ឌនេះជាមួយអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។
លោករំភើបខ្លាំងណាស់ចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាពិសេសឱកាសជួបជាមួយអ្នកគាំទ្រនិងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជាមួយចំនួននឹងមានឱកាសចូលរួមក្នុងវគ្គបង្វឹកពិសេសជាមួយលោកRuud van Nistelrooy ។
កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueឆ្នាំ ២០១៨ដែលនាំជូនដោយស្រាបៀរ Heineken®ជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះតាមរយៈយុទ្ធនាការរបស់ស្រាបៀរHeineken® ដែលមានឈ្មោះថា”ចែករំលែកភាពរំភើបរីករាយចែករំលែកពានរង្វាន់”។
ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំរបស់កម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ឥឡូវកម្មវិធីនេះនឹងធ្វើដំណើរមកដល់កម្ពុជាតាមរយៈស្រាបៀរ Heineken® ។
ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®នៅក្នុងប្រទេសកម្ពុជានិងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។
ចំពោះព័ត៌មានលម្អិតសូមចូលមើលគេហទំព័រwww.facebook.com/Heineken
សូមរីករាយទទួលទានស្រាបៀរHeinekenដោយទទួលខុសត្រូវ
អត្ថបទ៖ ថម សន