សិស្សនិស្សិតជាច្រើននៅរដ្ឋ Florida ភាគខាងត្បូង អាមេរិកបាន ឡើងគម្រោងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើមហាបាតុកម្មទ្រង់ទ្រាយធំនៅចុងសប្តាហ៍នេះ ទាមទារឲ្យមានការគ្រប់គ្រងអាវុធឲ្យបានល្អបំផុត ជៀសវាងការបាញ់ប្រហារកើតឡើងជាបន្តទៀត។
តាមគម្រោង មហាបាតុកម្ម មានឈ្មោះ ថា March For Our Lives នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ខែមីនានៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងជាច្រើនផ្សេងទៀត នៅក្នុង ទឹកដីអាមេរិក។តាមគម្រោង នឹងមាន សិស្សនិស្សិត រាប់សិបពាន់នាក់នៅទូទាំងសហរដ្ឋអាមេរិកចូលរួមមហាបាតុកម្មខាងលើ ទាមទារឲ្យចេញច្បាប់គ្រប់គ្រងកាំ ភ្លើង។
អ្នករៀបចំមហាបាតុកម្មខាងលើបាន ឲ្យដឹងថា នឹងមានការដង្ហែក្បួនជាង៨០០ កន្លែង ដាច់ដោយឡែកពីគ្នា នៅទូទាំង សហរដ្ឋអាមេរិក ដោយមានស្លាកសញ្ញាថា «never Again»(មិនអាចកើតឡើងម្តង ទៀត) ។ ចំណែកការដង្ហែក្បួននៅទីក្រុង វ៉ាស៊ីនតោន តាមការប៉ាន់ស្មាននឹងមានមនុស្សចូលរួមរហូតដល់ជាង កន្លះលាននាក់។
កាលពីថ្ងៃទី១៣ខែមីនា ក៏មានការដង្ហែ ក្បួនបាតុកម្ម ដោយមានឈ្មោះថា«Enough»គ្រប់គ្រាន់ហើយ ដោយមានសិស្ស ជាង ៣ពាន់នាក់ចូលរួម ។
ការធ្វើមហាបាតុកម្មខាងលើកើតឡើង ក្រោយពេលដែល ពលរដ្ឋអាមេរិកជា ច្រើនបាន បង្ហាញការខឹងសម្បាយ៉ាងខ្លំាង ដោយសារតែការបាញ់ប្រហារនៅ សាលា រៀន Marjory Stolneman Douglas រដ្ឋផ្លរី ដា សម្លាប់សិស្ស១៧នាក់។
ប្រធានាធិបតីអាមេរិកដូណាលត្រាំ ក៏បានលើកឡើងពីគម្រោង ស្តីពី ការបង្កើតច្បាប់គ្រប់គ្រងអាវុធ ទប់ស្កាត់ ការបាញ់ ប្រហារនៅសាលារៀនជាបន្ត ទៀត។ ច្បាប់ថ្មីនឹងអនុញ្ញាត ឲ្យមនុស្ស ចាប់ពីអាយុ២១ឆ្នាំទើបអាចកាន់កាំភ្លើងបាន៕ ម៉ែវ សាធី