ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានីអញ្ជើញសម្ពោធប៉មចម្រោះទឹកស្អាតនៅវិទ្យាល័យ ហ៊ុន សែន ជ្រៃហូព្នៅ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១៨ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ជ្រៃហូព្នៅ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ អញ្ជើញជាគណៈអធិបតីលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជាតំណាងក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកាកូឡា) និងតំណាង អង្គការ Planet Water និងវត្តមានលោកអភិ បាលស្រុក លោកនាយកវិទ្យាល័យ លោក គ្រូ អ្នកគ្រូ មន្រ្តីរាជការ សិស្សានុសិស្ស ច្រើននាក់អញ្ជើញចូលរួម ។

ប៉មចម្រោះទឹកស្អាតដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងថ្ងៃនេះជាការឧបត្ថម្ភ របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកាកូឡា) ដែលប្រើប្រាស់ថវិកា ១៥.០០០ ដុល្លារ ។ នេះជាគម្រោងប៉មទឹកស្អាតទី២ របស់ខេត្ត កំពង់ស្ពឺ បន្ទាប់ពីប៉មទឹកទីមួយត្រូវបាន សម្ពោធកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៧ នៅស្រុកភ្នំស្រួច ។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ភេសជ្ជៈកម្ពុជា ដែលជា និច្ចកាលតែងចូលរួមឧបត្ថម្ភគាំទ្រដល់ សកម្មភាពសង្គម និងមនុស្សធម៌នានា ដែលរៀបចំដោយ ស.ស.យ.ក. ។ នេះឆ្លុះបញ្ចាំងពីការចូលរួមចំណែកមិនអាចខ្វះ បានរបស់វិស័យឯកជន ជាមួយរាជរដ្ឋាភិ បាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោកក៏បានគូសបញ្ជាក់ដែរថា “វត្ត មានរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា កូឡា) នៅកម្ពុជា បានបញ្ជាក់ពីភាពជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល លើស្ថានភាពសេដ្ឋកិច្ចនិងទីផ្សារ មានស្ថិរភាពនយោបាយសុខសន្តិភាព គ្រប់គ្រាន់សម្រាប់បោះទុនវិនិយោគ ។ តាមរយៈសកម្មភាពទាំងនេះគួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាដៃគូដ៏ល្អសម្រាប់ ព្រះរាជាណាចក្រកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានពាំនាំគម្រោងថ្មីៗបន្ថែមទៀតជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស មានដូចជាការសាងសង់សួនច្បារខាង ក្រោយនិងសាលមហោស្រពក្នុងបណ្ណា ល័យកំពង់ស្ពឺ, គម្រោងពហុកីឡដ្ឋានថ្មី របស់ខេត្តកំពង់ស្ពឺ និងការចាប់ផ្តើមវគ្គ បំប៉នថ្នាក់ទី១២ ដែលនឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ទីមួយនៃខែឧសភាតទៅផងដែរ៕ ហេង សូរិយា


ចែករំលែក៖