ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដឹកឈើបើកបរល្បឿនលឿនហួសកំណត់បាត់បង់ម្ចាស់ការដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ យុវជនម្នាក់បានស្លាប់ភ្លមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូដឹកឈើបើកបរក្នុងល្បឿនលឿនបាត់បងម្ចាស់ការដួលដោយខ្លួនឯង។

ហេតុការណ៍ជិះម៉តូដឹកឈើដួលខ្លួនឯងរហូតបោកក្បាលស្លាប់ភ្លាមៗនោះបានកើតឡើងនៅវេលាម៉ោង១៣និង០៥នាទី ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតផ្លូវ៧៦”A”ចន្លោះគីឡូម៉ែត្រ៧២និង៧៣ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនោះជិះម៉ូតូដឹកឈើបើកបរល្បឿនលឿដួលដោយខ្លួនឯងបណ្ដាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តែម្តង។

ប្រភពបន្តទៀតថា ជនរងគ្រោះឈ្មោះណិ ក្រឹក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិស្ទៀង រស់នៅភូមិ ឃុំកើតហេតុខាងលើ។

ជិះម៉ូតូដឹកឈើប្រភេទកកោះចំនួន៣ដុំដោយបើកបរល្បឿនលឿនធ្វើឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចរាល់បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិស្ទៀងផងដែរ ៕ ជីវន្ត


ចែករំលែក៖