ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុកបាធាយចុះបង្ក្រាបទីតាំងល្បែងស៊ីសង​ ចាប់យកវត្ថុតាងមួយចំនួន​ អ្នកលេងរត់គេចបាត់

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ ពិតណាស់ល្បែងស៊ីសងងាយនាំមកនូវអំពើ​ហិង្សា​ លួចឆក់ប្លន់​ ដើម្បីអនុវត្តស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ កំលាំងអធិការដ្ឋាននគរបាលស្រុកបាធាយសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរ​ បានចុះបង្ក្រាបកន្លែងលេងល្បែងសុីសង(អាប៉ោង)មួយកន្លែង​ ។

នគរបាល​ស្រុកបាធាយបានអោយដឹងថា​ កិច្ចសហការ​បង្ក្រាប​ ធ្វើឡើងកាលពីវេលាម៉ោង២និង២៥នាទី​ ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨​ នៅចំណុចផ្ទះឈ្មោះ ប្រុស នៅភូមិចុងឃុំសំបូរស្រុកបាធាយខេត្តកំពង់ចាម​ ។

សមត្ថកិច្ចបានអោយដឹងបន្តថា​ ជាលទ្ធផល​កំលាំងចាប់យក​ចានអាប៉ោង១​ ហាន់តោ១ និងម៉ូតូ២គ្រឿង ម៉ាកC12​5 មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ1CJ2358​ ពណ៍ខ្មៅ និងវ៉េអាយហ្វា១គ្រឿង​ ពណ៍ខ្មៅ​ គ្មានស្លាកលេខ។​ ចំណែក​ ម្ចាស់ផ្ទះនិងអ្នកលេងរត់គេចខ្លួនអស់។

បច្ចុប្បន្ន​ វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ​ ៕​ វណ្ណៈ

 


ចែករំលែក៖