ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន៖ កងកម្លាំងត្រូវជឿជាក់មកលើ រាជរដ្ឋាភិបាល និងការពារដាច់ខាត មិនឲ្យអមិត្ដ មកបំផ្លាញ់សុខសន្ដិភាពបានឡើយ

ចែករំលែក៖

ខេត្តកោះកុង៖ លោក ស្រី ម៉ែន សំអន បានអំពាវនាដល់ កងកម្លាំងនគរបាល ដែលឈរជើងការពារព្រំដែន ភូមិសាស្ដ្រ ខេត្ដកោះកុង ថា៖ សូមពង្រឹងស្មារតីជឿរជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការពារសមិទ្ធផល នានា ដែលចេញពីការបោះឆ្នោតសកលជាពិសេស ត្រូវការពាររដ្ឋធម្មនុញ្ញ មិនឲ្យពួកអមិត្ត និងប្រឆាំងមានឱកាសផ្តួលរំលំ រាជរដ្ឋាភិបាល តាមមធ្យោបាយណាមួយបានជាដាច់ ខាត។ លោក ស្រី ម៉ែន សំអន បានអំពាវនាវបែបនេះ ខណៈ លោកស្រី និងមន្ដ្រីក្រោមឱវាទចុះជួបសំណេះ សំណាល ផ្ដល់ការលើកទឹកចិត្ដ ដល់ អង្គភាព នគរបាលជាតិ វរៈសេនាតូចលេខ៨២៧ និង វរៈសេនាតូចលេខ២៦៩ ដែលកំពុងឈរ ជើង ការពារព្រំដែន នៅភូមិសាស្រ្ដខេត្ដកោះកុង ជាខេត្ដ នៅជាប់ នឹងព្រំប្រទល់ប្រទេសថៃ ទាំងព្រំដែនទឹក និងព្រំដែនគោក ។ កាលពីថ្ងៃសៅរ៏ ៧កើត ខែចេត្រ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២៤ មីនា ឆ្នាំ២០១៨ ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ការចុះសាកសួរ សុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅពេលនេះ គឺជាភស្តុតាង បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ បាលកម្ពុជា ដែលតែងតែស្រឡាញ់កងទ័ពកងនគរបាល យើង និងបញ្ជាក់ពីចលនាស្នេហាជាតិ និងការពារជាតិ ផលប្រ យោជន៏ប្រជាជន យើងទាំងមូលបានដែលកំពុងក្លាយជាចលនាជាតិមួយយ៉ាង ខ្លាំងក្លា។ ប្រជាជនយើងទូទាំងប្រទេស គ្រប់ និន្នាការនយោបាយបានឯកភាព និងគាំទ្រ យ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋា ភិបាលលើការការពារបូរណភាពដែនដីប្រឆាំង នឹងការ ឈ្លានពានពីបរទេស។

លោកស្រីបន្ដថា៖ កងកម្លាំងរបស់យើងទាំងអស់ ត្រូវបន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិមាតុភូមិហ៊ានធ្វើពលី កម្ម និងលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហហេតុជាតិមាតុភូមិ និងប្រជាជន និងចេះរួមសាមគ្គីគ្នានិងស្រឡាញ់រាប់អានគ្នាជាធ្លុងមួយ។ ត្រូវការពារបូរណភាពទឹកដីឲ្យបានដាច់ខាត មិនឲ្យខ្មាំងសត្រូវឈ្លានពានទឹកដីបានសូម្បីតែមួយចំអាម តែ មិន ត្រូវឈ្លានពាន ប្រទេសជិតខាងឡើយ និងត្រូវបង្កើនស្មារតីសាមគ្គីភាពក្នុងនាមជាប្រទេស ជិតខាងល្អ។ សូមខិតខំបង្កើនសមត្ថភាពការងារជំនាញ តាមរយៈហ្វឹកហាត់ ជា ប្រចាំ និងប្រកាន់ខ្ជាប់នូវវិន័យរបស់ កងទ័ពរក្សាសីលធម៌ ស្អាតស្អំ និងកិត្តិយស ថ្លៃថ្នូសក្តិសមជាកង ទ័ពជាតិបំរើប្រជាជន។ សូមយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មជាមួយកាកបាទ ក្រហម កម្ពុជា និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយប្រជាជន ក្នុងករណី មាន គ្រោះមហន្តរាយ ។

ត្រូវថែរក្សាសុខភាពឲ្យបានល្អ ព្រោះសុខភាព គឺជាប្រភពថាមពល ដ៏ ស័ក្ដិសិទ្ធ។ត្រូវត្រៀមខ្លួនប្រយុទ្ធជានិច្ច ដោយត្រៀមគ្រប់យុទ្ធោបករណ៍សឹក និង ហ្វឹកហាត់កាយសម្បទាឲ្យមានសុខភាពរឹងមាំ ដើម្បីគាំទ្រដល់ការប្រយុទ្ធ ឲ្យ បានស័ក្ដិសិទ្ធ និងដើម្បីការពារបូរណភាពដែនដី។ ត្រូវចេះចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំដើម្បីលើកកំពស់ ជីវភាពរស់នៅ ឲ្យ កាន់តែល្អប្រសើរ និងចេះថែទាំសម្អាតអនាម័យក្នុងទីធ្លា និង ការិយាល័យ នៃ មូលដ្ឋាន អង្គភាព។ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោត ជ្រើស តាំង តំណាងរាស្ត្រអាណត្តិទី ៦ ដែលនឹង ប្រព្រឹត្តទៅនៅ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ «គឺសមា ជិកម្នាក់សម្លេងឆ្នោតមួយសន្លឹក» ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា មានតែ គណបក្ស ប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលមាន សមត្ថភាពការពារ សុខសន្តិ ភាព ការពារ អធិបតេយ្យភាពជាតិ និង បន្តរក្សាបាននូវការ អភិវឌ្ឍន៍ គ្រប់បែបយ៉ាង ។

ក្នុងឱកាសនោះដែរ គណៈប្រតិភូក៏បាននាំយកអំណោយជាសម្ភារៈ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាដែល មានការជួយឧបត្ថម្ភ ពីក្រុមហ៊ុន ម៉ុងរិទ្ធី និងក្រុមហ៊ុនគូកូឡុង យកទៅចែកជួន ដល់កងកម្លាំង ការពារព្រំដែន អង្គភាព នគរបាលជាតិ វរៈសេនាតូចលេខ៨២៧ និង វរៈសេនាតូចលេខ២៦៩ ដែលកំពុងឈរ ជើង ការពារព្រំដែន នៅភូមិសាស្រ្ដខេត្ដកោះកុង ជាខេត្ដនៅជាប់ នឹងព្រំប្រទល់ប្រទេសថៃ ទាំងព្រំដែនទឹក និងព្រំដែនគោក មួយចំនួនផងដែរ ៕ សំរិត


ចែករំលែក៖