ព័ត៌មានទាន់ហេតុការណ៍៖

នៅតែមានអ្នកជិះម៉ូតូបញ្ច្រាសរង្វង់មូលវិមានឯករាជ្យ សមត្ថកិច្ចខាត់បាន៧គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ច និងអាជ្ញាធរខណ្ឌដូនពេញដាក់កម្លាំងប្រចាំការស្ទាក់ចាប់ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ ឃាត់បានម៉ូតូជិះល្មើសជារៀងរាល់ថ្ងៃ ជាក់ស្តែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរឃាត់បានយានយន្តចំនួន៧គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧ព្រឹក ដល់ម៉ោង១០យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន៧គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូចំនួន៦គ្រឿង​, រ៉ឺម៉ក់កង់បី១គ្រឿង និងរថយន្តគ្មាន។

បច្ចុប្បន្នយានយន្តទាំងនោះ បានញ្ជូនទៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអប់រំណែនាំបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖