ខេត្តកំពង់ធំ៖ នៅវេលាម៉ោង០៩នឹង០០នាទីថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមួយកើតឡើងចំណុចបរិវេណស្តាតចាស់កំពង់ធំភូមិ ក្តី សង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន រវាងក្រុមក្មេងស្ទាវ២ ក្រុម បើកឆាកប្រយុទ្ធគ្នាយ៉ាងសាហាវ លទ្ធផលចុងក្រោយ ដេកពេទ្យស្អាត់តែម្ដង។
ប្រភពពត័មាបពីសមត្ថកិច្ចបានអោយដឹងថា ករណីហិង្សាដោយចេតនានេះគឺមានក្រុមក្មេងស្ទាវ២ក្រុម ដូចខាងក្រោម៖
ក្រុមទី១៖
១-ឈ្មោះ តេ ស៊ីម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុ នៅហាង ពេញវង់ រស់នៅភូមិជាំស្រាយ ឃុំ មានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានរបួសក្បាល១កន្លែង លើថ្ងាសឆ្វេង ។
២-ឈ្មោះ វ៉ា សុខលីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររស់នៅភូមិ ព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានរបួស១កន្លែង លើខ្នងខាងស្តាំ(ធ្ងន់)។
៣-ឈ្មោះ ផុន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែនរបួសក ១កន្លែង។
ជនទាំង៣នាក់ខាងលើកំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យវៀតណាម៥១៥ ។
ក្រុមទី២៖
១-ឈ្មោះ ណាល់ ហៀ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់។
២-ឈ្មោះ ណាល់ សំប៊ុន ភេទប្រុស អាយុ២៥ឆ្នាំមុខរបរ កម្មករសំណង់។
៣-ឈ្មោះហ៊ា ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់។
៤-ឈ្មោះ សុង ណេង ភេទប្រុស អាយុ២៣ឆ្នាំមុខរបរ កម្មករសំណង់។
៥-ឈ្មោះ ភោគ ឆាយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់។
អ្នកទាំង៥នាក់ ខាងលើនេះ រស់នៅភូមិ ត្រពាំងក្រពើ ឃុំ ទឹកហូត ស្រុក រលាផ្អៀ ខេត្តកំពង់ឆ្នាំង ជាមួយគ្នា និង
៦-ឈ្មោះ ពេជ រដ្ឋធី ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរកម្មករសំណង់ រស់នៅភូមិក្បាលថ្នល់សែប ឃុំស្វាយមាសស្រុក កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យទាំង៦នាក់ ខាងលើ ត្រូវបាន នគរបាលឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បណ្តោះអាសន្នដើម្បីធ្វើការស្រាវជ្រាវតានីតិវិធី ៕ ប៊ុន រិទ្ធី