ព័ត៌មានទាន់ហេតុការណ៍៖

ឧស្សាហ៍បើកលេងល្បែងស៊ីសង ការបង្ក្រាបរបស់សមត្ថកិច្ចក៏ញឹកញាប់ដែរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ទីតាំងបញ្ជល់មាន់ភ្នាល់ដាក់លុយលួចលាក់ ដែលឧស្សាហ៍បើកលេងមួយកន្លែងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួុយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្តធ្វើការបង្ក្រាប បន្តាប់ពីប្រជាពលរដ្ឋរាយ ការណ៍ពីទីតាំងខាងលើនេះ ។

សមត្ថកិច្ចបានអោយដឹងថា ទីតាំងនេះស្ថិតនៅចំណុចក្នុងភូមិកំពង់រលីងសង្កាត់សំបួុរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយត្រូវបានបង្ក្រាបកាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ តាមបទបញ្ជាណែនាំពីលោកស្នងការខេត្ត ។

ជាលទ្ធផលបានដកហូតវត្ថុតាងរួុមមាន :តុដែក១ កៅអីជ័រតូចធំចំនួន៣០ ,ហាន់តោអាប៉ោង១ផ្ទាំង ,ស៊ុំដាក់មាន់ចំនួុន១១ ,កំរាលដាក់ចំនួុន៣។ ចំណែកអ្នកលេងបានរត់បាត់អស់ ។ ដោយឡែកវត្ថុតាងមួយចំនួនដែលចាប់យកបានដុតបំផ្លាញចោលនៅនឹងកន្លែង និងមួយចំនួនទៀតយកមក រក្សាទុកនៅអធិការក្រុងកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថា កន្លែងខាងលើនេះឧស្សាហ៍លួុចលេងល្បែងបញ្ជាក់មាន់ណាស់ ហើយក៏បង្ក្រាប ញឹកញាប់ដែរ ៕ វណ្ណៈ


ចែករំលែក៖