ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់មានជំងឺសរសៃប្រសាទចងកធ្វើអត្តឃាតខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់មានជំងឺសសៃប្រសាទចងកធ្វើអត្តឃាតខ្លួនឯងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចតំបន់អូរក្រចេះ ក្នុងចំការស្វាយចន្ទី ចំងាយ១០០០ម៉ែត្រពីភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីចងកអត្តឃាតសម្លាប់ខ្លួនឯងដោយសារជនរងគ្រោះមានជំងឺសរសៃប្រសាទ បានយកខ្សែលីឡុងចងផ្ជាប់មែកចន្ទី រួចចងកសម្លាប់ខ្លួន។ ជនរងគ្រោះឈ្មោះ ពាង ប៊ុនប៉ា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំខាងលើ បណ្តាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយសមត្ថកិច្ចធ្វើកុសល្យវិច័យរួចបានប្រគល់សាកសពសាកឲ្យសាច់ញាតិ ក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖