ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកបណ្តោះអាសន្នទីតាំងផលិតទឹកកកនៅច្បារអំពៅបន្ទាប់ពីធ្លាយឧស្ម័នធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម

ចែករំលែក៖

ភ្នំពេញៈសិប្បកម្មផលិតទឹកកកមួយកន្លែងដែលមានទីតាំងនៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ធ្វើឲ្យធ្លាយឧស្ម័នអាម៉ូញាក់ ជាប្រភេទឧស្ម័នម្យ៉ាងប៉ះពាល់ដល់ចលនាផ្លូវដង្ហើម ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅដឹកនាំដោយលោកថេង សុថុល អភិបាលរង តំណាងលោកអភិបាលខណ្ឌបានចុះផ្អាកសង្វាក់ផលិតកម្មបណ្តោះអាសន្ន បន្ទាប់ពីកើតឧប្បត្តិហេតុ ធ្វើឲ្យប្រជាពលរដ្ឋទទួលរងនូវចំហាយឧស្មាន់ពិបាកដកដង្ហើម ។

លោកថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថា បន្ទាន់ពីមានឧប្បតិ្តហេតុធ្លាយឧស្ម័នអាម៉ូញ៉ាក់នៅក្នុងសិប្បកម្មផលិតទឹកកក កាលពីយប់ថ្ងៃទី២៤ ខែមីនា រួចមក នៅថ្ងៃទី២៥ ខែមីនា ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៍ដូចជាលោកអភិបាលខណ្ឌច្បារអំពៅ បានណែនាំឲ្យក្រុមការងារជំនាញចម្រុះបានចុះមកត្រួតពិនិត្យដើម្បីរកមូលហេតុនៃការបែកធ្លាយឧស្ម័នដែលធ្វើឲ្យប៉ះពាល់ដល់ចលនាផ្លូវដង្ហើម ។ បញ្ហានេះក្រុមការងារបានស្រាវជ្រាវហើយ វិធានការចម្បងគឺផ្អាកការធ្វើអាជីវកម្មបណ្តោះអាសន្នដោយរង់ចាំឲ្យការិយាល័យជំនាញជាអ្នកសម្រេច ៕ សណ្តោស


ចែករំលែក៖