ព័ត៌មានទាន់ហេតុការណ៍៖

អ.ហ ខេត្តស្ទឹងត្រែង បង្ក្រាបរថយន្ត​ដឹកឈើ​ប្រណីតមួយគ្រឿង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានចុះ​បង្ក្រាបរថយន្ត​ដឹកឈើ​ប្រណីត១គ្រឿង​ម៉ាក់​កាមរី​គូទ​ហើម ពណ៌ស្លែ ​គ្មាន​ស្លាក​លេខ ដឹក​ចេញពី​ម្ដុំ ដុង​កា​ចែម​ឫ​ភូមិ​ញឿ​ន លុះ​មកដល់​ចំណុច​មុខ​ខ្លោងទ្វារវត្ត​ចូល​ភូមិ​ហាង​ខូ​បាន ក៏​ត្រូវបាន​អាវុធហត្ថ​ធ្វើការ​ស្ទាក់​និង​ប្រដេញ​ចាប់​រហូតមកដល់ ត្រង់ចំណុច បេនឡាន​ផ្លូវ​អាស៊ាន ស្ថិតនៅ​សង្កា​ត​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ទើប​ចាប់​រថយន្ត​ដឹកឈើ​នោះបានតែម្តង ។

ករណីបង្ក្រាបរថយន្តដឹកឈើប្រណីតខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៤២នាទីព្រឹក ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងនៅ​ថ្ងៃទី២៧ ខែ​មីនា​ ឆ្នាំ២០១៨ ត្រង់ចំណុច បេនឡាន​ផ្លូវ​អាស៊ាន ស្ថិតនៅ​សង្កា​ត​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ។

រថយន្ត​ដឹកឈើ​ប្រណីត១គ្រឿងនោះ ​ម៉ាក​កាមរី​គូទ​ហើម ស៊េរី​ឆ្នាំ​ផលិត ១៩៩៥ ពណ៌ស្លែ ​គ្មាន​ស្លាក​លេខ អ្នកបើកបររត់គេខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ កម្លាំង​កងអាវុធហត្ថខេត្ត បាន​ឲ្យ​ដឹងថា ក្នុងករណី​បង្ក្រាបរថយន្ត​ដឹកឈើ​ប្រណីត(ធ្នង់)ខាងលើនេះ សមត្ថកិច្ចបាន​ធ្វើ​កំណត់ហេតុ រួចហើយ ប្រគល់​ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​បន្ត​និតិ​វី​ធី ។ ដោយឡែក​ចំនួន​ឈើ​​មិនទាន់​ដឹងថាមានទំហំប៉ុន្មានម៉ែត្រគូប​ឡើយនោះ​ទេ ៕ មាស សុផាត


ចែករំលែក៖