ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ទីរពេទ្យកាល់ម៉ែត៖ សុំឈប់​ពីការងារ​ក៏មិនបានដែរ

ចែករំលែក៖

វេជ្ជបណ្ឌិតម្នាក់ ដែលបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែតបានខ្សឹបថា ដោយសារស្ថានការណ៍ការងារលំបាក លោកមានបំណង​លាឈប់ពីការងារនៅឯមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែ​ថ្នាក់ដឹកនាំមន្ទីរពេទ្យនេះមិនអនុញ្ញាត ។ លោកនិយាយថា ប្រាក់ខែមិនដឹងប៉ុន្មានឲ្យពិតប្រាកដ ហើយថ្នាក់ដឹកនាំស្តីបន្ទោស ។ នៅពេល​ដែលបុគ្គលិកសុំស្នើឈប់ ថ្នាក់ដឹកនាំមិនអនុញ្ញាត ។

គ្រូពេទ្យម្នាក់ផ្សេងទៀត​ដែលបាន​ឈប់ពីការងារដោយគ្មានការអនុញ្ញាតអះអាងថា កាលពី​ប៉ុន្មានឆ្នាំមុន ខ្ញុំក៏បានដាក់ពាក្យលាឈប់ ។ ពាក្យលាឈប់របស់ខ្ញុំគ្រាន់តែជាការជូនដំណឹងដល់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ ព្រោះខ្ញុំដឹងថា ការស្នើសុំឈប់ណាមួយមិនត្រូវបានអនុញ្ញាតនោះទេ ។ ដូច្នេះ ខ្ញុំគ្រាន់តែដាក់ពាក្យជូនដំណឹងអំពីការឈប់ជារៀងរហូត ដោយសុខចិត្តទៅធ្វើការងារនៅក្រុមហ៊ុនឯកជនមួយវិញ ។

ប្រភពមួយទៀតបាននិយាយថា ប្រសិនបើមានការអនុញ្ញាតដោយត្រឹមត្រូវពី​ប្រធានស្ថាប័ននេះ មានគ្រូពេទ្យមិនតិចទេ ដែលប៉ុនប៉ងចង់លាឈប់ពីការងារនៅមន្ទីរពេទ្យកាល់ម៉ែត ។ គេមិនដឹងថា មានមូលហេតុអ្វីខ្លះនោះទេ ដែលជំរុញឲ្យគ្រុពេទ្យ​ឆ្អែតចិត្តជាមួយថ្នាក់ដឹកនា ហើយប្រាថ្នាដើរចេញទាំងហ្វូងពីមន្ទីរពេទ្យនេះនោះ ៕


ចែករំលែក៖