ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន៖ បងប្អូនស្រីក្នុងវិស័យ កិច្ចការនារី ពិតជាបានចូលរួមចំណែកអភិវឌ្ឍន៏កំណើន សេដ្ឋកិច្ចសង្គម បានយ៉ាងល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនស្ដ្រី ក្នុងវិស័យការងារ កិច្ចការនារី ពិតជាបានចូលរួមចំណែកដ៏សំខាន់ លើការងារអភិវឌ្ឍន៏ កំណើន សេដ្ឋកិច្ច សង្គម និងការងារអភិវឌ្ឍន៏សមត្ថភាពស្ដ្រី បាន យ៉ាងល្អប្រសើរ ថ្វីត្បិតតែវិស័យ កិច្ចការនារី មានការ រីកចម្រើន ក្តី ក៏ប៉ុន្តែស្ត្រី ជាថ្នាក់ដឹនាំនៅតែជួប បញ្ហាប្រ ឈម នៅឡើយ ដូចជាការមាក់ងាយពីបុរស ពីអ្នកមានអំណាចតាម ការបោក បញ្ឆោត, ការរើសអើង, ភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម ។ នេះបើតាមការបញ្ជាក់ឲ្យ ដឹងពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ និងសន្តិ ភាព នៅរសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២៨ មីនា ឆ្នាំ២០១៨ ក្នុងឱកាស ដែល លោកស្រី អញ្ជើញជាអធិបតីភាព ពិធីបិទសន្និបាត បូក សរុបលទ្ធផលការងារ ក្រសួងកិច្ចការនារី ឆ្នាំ២០១៧ _២០១៨ នៅសណ្ឋាគារភ្នំពេញ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ បច្ចុប្បន្នការងារ ស្រ្ដី ក្នុងវិស័យនយោបាយ និងកិច្ចការងារពាណិជ្ជកម្ម គឺបានតួនាទីដ៍ សំខាន់ណាស់ ព្រោះនារី បានបំពេញ និងបញ្រ្ជាប់ ទៅដល់ស្រ្ដីបង្កើនសមត្ថភាព ដែលកំពុងបម្រើការងារ ក្នុងវិស័យពាណិជ្ជកម្ម ពិសេសនៅមូលដ្ឋាន ដោយភ្ជាប់ នូវខ្លឹមសារ គ្រោះថ្នាក់ អំពីការរំលោភបំពានផ្លូវភេទ ,អំពើហឹង្សាលើស្ត្រី ការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត, ការរើស អើង, ភាពក្រីក្រ និងសុខភាពទាំងអស់នេះ គឺដោយសារមូលហេតុ មួយចំនួនដូចជា កង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រីការរើស អើងរបស់មនុស្សខ្លះក្នុងសង្គម ។ ព្រោះថា ស្ដ្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ តម្លៃរបស់ស្រ្តីខ្មែរ ក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ដែលតម្រូវឲ្យ យើងរួម គ្នាប្រឹង ប្រែងចាត់វិធានការរកដំណោះស្រាយ ឲ្យបានទាន់ ពេលវេលា តាមគ្រប់រូបភាព។

លោក ស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយមានការដឹកនាំប្រកប ដោយ ទស្សនវិស័យ វែងឆ្ងាយ និងយុទ្ធសាស្ត្រស៊ីជម្រៅ របស់ រាជរដ្ឋាភិបាល កម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គម ហាសេនាបតី ហ៊ុន សែន កម្ពុជាសម្រេច បាននូវវឌ្ឍនភាព និងជោគជ័យគួរ ជាទីមោទនៈ។ កម្ពុជាអាចរក្សាបាន កំណើន សេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យម៧% ក្នុងមួយឆ្នាំ ក្នុងរយៈ ពេលជាង២០ ឆ្នាំ ជាប់ៗគ្នា ចំណែកអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយ ប្រហែល១ភាគរយ ក្នុង ១ឆ្នាំ។ កម្ពុជា រក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាព នយោបាយ រឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ។

លោក ស្រីម៉ែន សំអន បានបញ្ជាក់ថា៖ កំណើន សេដ្ឋកិច្ច ដ៍រឹងមាំនេះបានមកពីការរីកចម្រើន នៃ វិស័យ, ឧស្សាហកម្ម, កម្មន្តសាល ,កសិកម្ម ,សំណង់ និង សេវាកម្ម ដែលក្នុងនោះ មានស្ត្រីចូលរួមក្នុងកម្លាំងពលកម្ម ចំនួនជាង៧០ ភាគរយ។ ជាលទ្ធផល កម្ពុជាសម្រេចបាន នូវ វឌ្ឍនភាព ដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ និង ប្រែក្លាយ ពីប្រទេសមានចំណូលទាបទៅជាប្រទេស មានចំណូលមធ្យម កម្រិតទាប និង ឈានទៅជាប្រទេស មាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ហើយ ។

ការអនុវត្តដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រកម្មវិធីនិងផែនការសកម្ម ភាព ជាច្រើន សំដៅលើកកម្ពស់សមភាព យេនឌ័រ និងការផ្តល់ភាពអង់ ឤចដល់ស្ត្រី។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលបាន បង្ហាញឱ្យឃើញថា កម្ពុជាមានវឌ្ឍនភាពក្នុងការកាត់បន្ថយគំលាត យេនឌ័រ ដែលបានបញ្ជាក់ ក្នុងរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ពីចំណាត់ថ្នាក់ លេខ១១២នៅឆ្នាំ ២០១៦ មកត្រឹមចំណាត់ថ្នាក់លេខ៩៩ ក្នុង ចំណោម១៤៤ ប្រទេសនៅឆ្នាំ ២០១៧។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រី ក្រសួងកិច្ចការនី បានបញ្ជាក់ថា៖ ក្រសួងកិច្ចការនារី និងស្ថាប័នពាក់បានខិតខំធ្វកើការងារជាច្រើន លើវិស័យលើកកម្ពស់ស្ដ្រី ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ។ រាជរដ្ឋាភិបាល កម្ពុជា ដែល មាន សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី កំពុងដាក់ ចេញនូវវិធានការ ជាក់លាក់ មួយចំនួន ដើម្បីលើក កម្ពស់ សមភាពយេនឌ័រ ដូចជា ការតែងតាំងក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយមានការដឹកនាំប្រកប ដោយ ទស្សនវិស័យ វែងឆ្ងាយ និងយុទ្ធសាស្ត្រស៊ីជម្រៅ របស់ រាជរដ្ឋាភិបាល កម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន កម្ពុជា សម្រេច បាន នូវវឌ្ឍនភាព និងជោគជ័យគួរ ជាទី មោទនៈ។

កម្ពុជាអាចរក្សាបាន កំណើន សេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យម៧% ក្នុងមួយឆ្នាំ ក្នុងរយៈ ពេល ជាង ម្ភៃ ឆ្នាំ ជាប់ៗគ្នា ចំណែកអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយ ប្រហែល១ភាគរយ ក្នុង ១ឆ្នាំ។ កម្ពុជា រក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាព ន យោបាយ រឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ។ ប្រជាពលរដ្ឋ មានជីវភាព រស់នៅកាន់តែល្អប្រសើរ ។

កំណើនសេដ្ឋកិច្ចដ៍រឹងមាំនេះបានមកពី ការរីកចម្រើន នៃវិស័យ ឧស្សាហកម្ម កម្មន្តសាលកសិកម្ម សំណង់ និង សេវាកម្ម ដែលក្នុងនោះ មានស្រីចូល រួមក្នុងកម្លាំងពលកម្ម ចំនួនជាង៧០ ភាគរយ។ ជាលទ្ធផល កម្ពុជា សម្រេច បាន នូវវឌ្ឍនភាព ដ៏ល្អ ប្រសើរក្នុងការកាត់បន្ថយ ភាពក្រីក្រ និង ប្រែក្លាយ ពីប្រទេសមានចំណូល ទាប ទៅជាប្រទេស មានចំណូលមធ្យម កម្រិតទាប និង ឈាន ទៅជា ប្រទេស មាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយ និង ត្រៀម ក្លាយ ជា ប្រទេសមានការអភិវឌ្ឍខ្ពស់ នៅឆ្នាំ២០៥០។

លោកស្រី អ៊ឹង កន្ថផាវី បានបន្ដថា៖ រាជរដ្ឋាភិបាល បាន អនុវត្ត ដោយជោគជ័យ នូវគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី និង ផែនការ សកម្មភាពជាច្រើន សំដៅលើកកម្ពស់សមភាពយេនឌ័រ និងការ ផ្តល់ ភាពអង់ ឤច ដល់ស្ត្រី។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបាន បង្ហាញ ឱ្យឃើញថា កម្ពុជាមានវឌ្ឍនភាព ក្នុងការកាត់បន្ថយគំលាត យេនឌ័រ ដែលបាន បញ្ជាក់ក្នុងរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ពី ចំណាត់ ថ្នាក់ លេខ ១១២ នៅឆ្នាំ ២០១៦ មកត្រឹមចំណាត់ថ្នាក់លេខ៩៩ក្នុងចំណោម ១៤៤ ប្រទេស នៅ ឆ្នាំ ២០១៧។ ជា អភិបាលរង រាជធានី , ខេត្ដ ,ក្រុង, ស្រុក,ខណ្ឌ ការតែងតាំង ឲ្យមានស្រ្ដីជាថ្នាក់ ដឹកនាំ ក្នុងកងកម្លាំងប្រដាប់អាវុធ គ្រប់ កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្ដ្រីជថ្នាក់ដឹកនាំ ក្នុងសេចក្ដីសម្រេច នៅតាមក្រសួង ស្ថាប័ន និង អង្គភាពនានា និងសេចក្ដីណែនាំ ក្នុងការលើក កម្ពស់ សមភាព យេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្ដ្រី គ្រប់ក្រសួងស្ថាប័ន ត្រូវបង្កលក្ខណៈ ជ្រើសរើសប្រលងមន្ដ្រីរាជការឲ្យចូលបម្រើការងារ ត្រូវមានស្រ្ដី ឲ្យបាន២០ ទៅ៥០ ភាគរយ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បាន ពន្យា អាយុមន្រ្ដី ដែលជាស្រ្ដីឲ្យចូលនិវត្ដន៍ ដល់អាយុ៦០ ឆ្នាំផងដែរ ៕ សំរិត


ចែករំលែក៖