ភ្នំពេញ៖ នាថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបន្តចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ។ របៀបវារៈនៃកិច្ចប្រជុំថ្ងៃនេះមាន ៖
១-សិទ្ធសេរីភាពបព្ចោញមតិ និងអភ័យឯកសិទ្ធសភាក្នុងពេលប្រជុំពេញអង្គ ។
២-កិច្ចពិភាក្សាទូទៅ : ការត្រួតពិនិត្យរបស់តុលាការទៅលេីកិច្ចការផ្ទៃក្នុងរបស់សភា ។
៣-បទបង្ហាញអំពីស្ថានភាពវិវត្តន៍ថ្មីៗរបស់សហភាពអន្តរសភា
៤-ពិភាក្សាអំពីការងាររដ្ឋបាលរបស់សមាគម។
៥-ពិភាក្សាអំពីរបៀបវារៈកិច្ចប្រជុំបន្ទាប់នៅខែតុលា ឆ្នាំ ២០១៨ ។
ក្រៅពីកិច្ចប្រជុំខាងលេី សមាជិកសមាគមអគ្គលេខាធិការសភា បានធ្វេីការបោះឆ្នោតជ្រេីសរេីសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ២រូប បំពេញកន្លែងទំនេរ ៕ ស រស្មី