ភ្នំពេញ ៖ សន្តិសុខបរិស្ថានជាតិ ជា ប្រធានបទនៃសិក្ខាសាលារៀបចំឡើង ដោយក្រសួងបរិស្ថាន សហការជាមួយ នគរបាលអន្តរជាតិ INTERPOL ប្រព្រឹត្តទៅនាថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅរាជ ធានីភ្នំពេញ។
ក្នុងពិធីបើកវេទិកានេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើក ឡើងថា នេះជាលើកទីមួយសម្រាប់ក្រសួងបរិស្ថានក្នុងទំណែទម្រង់នៅលើវិស័យ បរិស្ថានឲ្យប្រសើរឡើង ក្នុងការពង្រឹង សមត្ថភាពមន្ត្រីក្រសួងបរិស្ថាននិងរៀបចំឲ្យមានទំនាក់ទំនាក់រវាងស្ថាប័នរដ្ឋដទៃទៀត ចូលរួមក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនព្រៃឈើសត្វព្រៃ និង រុក្ខជាតិកម្រជិតផុតពូជ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន និងនគរបាល INTERPOL រួមជាមួយស្ថាប័នពាក់ព័ន្ធ អាចចែករំលែកព័ត៌មាន និងការពង្រឹងសមត្ថភាពក្រុមការងារជំនាញ ស្របតាមក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ ដើម្បីប្រឆាំងបទល្មើសសត្វព្រៃ និងព្រៃឈើ។
លោកសាយ សំអាល់ បានបន្តថា ការចូលរួមទប់ស្កាត់ការរត់ពន្ធ ថនិកសត្វ ប្រភេទឈើកម្រ ដែលបាននិងកំពុងតែ ប្រឈមដូច្នេះត្រូវតែចូលរួមទប់ស្កាត់ ប្រសិនបើទប់ស្កាត់មិនបាន នឹងក្លាយជា បញ្ហាធំសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃ អនាគត។
លោក KITAEK KANG នាយក INTERPOL ប្រចាំទីក្រុងបាងកកបានឱ្យ ដឹងថាសិក្ខាសាលានេះអាចចែករំលែក បទពិសោធន៍ចំណេះដឹង និងជំនាញ ដើម្បី ពិភាក្សាលើអាទិភាពការងារ ក្នុងគោល បំណងរួមគ្នាអនុវត្តច្បាប់ ដែលជាយុទ្ធ សាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសបរិស្ថានៅក្នុងតំបន់។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីសន្តិសុខ បរិស្ថានជាតិ(បទល្មើសព្រៃឈើ និងសត្វ ព្រៃ)ប្រព្រឹត្តឡើងរយៈ២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ដែលមានអ្នកជំនាញមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា កងយោធពលខេមរភូមិន្ទនគរបាលជាតិនគរបាល INTERPOL អង្គការក្រៅរដ្ឋាភិបាលជាតិជាតិ និងអន្តរជាច្រើននាក់បានចូលរួម។
ប្រធានបទសំខាន់ៗលើកមកពិភាក្សា រួមមាន ៖ ១-កាតព្វកិច្ចនិងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋក្នុងការទប់ស្កាត់បទល្មើសបរិស្ថាន ,២-កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ ទប់ស្កាត់បទល្មើសព្រៃ ឈើ និងសត្វព្រៃ ,៣-ការបង្កើតវេទិកាអ្នកពាក់ព័ន្ធបរិស្ថាន ,៤- ការបង្កើតក្រុមការងារទប់ស្កាត់បទល្មើសព្រៃឈើ និងបរិស្ថាន ៕ ហេង នរិន្ទ្រ