ព័ត៌មានទាន់ហេតុការណ៍៖

បណ្តេញមន្ត្រីទូតគេបាន នៅពេលគេដេញវិញ ថ្កោលទោសគេ នេះហើយអាមេរិក

ចែករំលែក៖

កន្លងមកអាមេរិកបានបណ្តេញមន្ត្រីស្ថានទូតរុស្ស៊ី៦០នាក់ និងបិទស្ថានកុង ស៊ុលរបស់រុស្ស៊ី មួយកន្លែងទៀតផង នៅពេលនេះរុស្ស៊ីបានដើរតាមពីក្រោយអាមេរិក ដោយបានវាយបកវិញ ដូចដែលអាមេ រិកបានធ្វើទៅលើរុស្ស៊ី ។

នៅពេលនេះ សេតវិមានបានប្រកាស ថា ការបណ្តេញមន្ត្រីការទូតអាមេរិក ៦០រូបនិង បិទទ្វារស្ថានកុងស៊ុលរបស់អាមេ រិក នៅទីក្រុង St Petersburg គឺជាសកម្មភាពបង្កឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែអាក្រក់ទៅ ។

សេតវិមានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសបណ្តេញមន្រ្តីការ ទូត អាមេរិក ៦០នាក់ ព្រមទាំងប្រកាស បិទស្ថានកុងស៊ុលអាមេរិក នៅក្នុងទីក្រុង St. Petersburg ផងដែរ ដើម្បីជាការសង សឹកនឹងទីក្រុងវ៉ាស៊ីនតោន ដែលបាន បណ្ដេញមន្ត្រីទូតរុស្ស៊ី ៦០នាក់ចេញពី ប្រទេស ពាក់ព័ន្ធនឹងការបំពុលសម្លាប់អតីតចារកម្មរុស្ស៊ីម្នាក់នៅលើទឹកដីអង់គ្លេស កាលពីថ្ងៃទី៤ ខែមីនា។

«ការសម្រេចចិត្តរបស់រុស្ស៊ី មិនត្រូវ បានរំពឹងទុកឡើយ ហើយសហរដ្ឋអាមេ រិកនឹង ដោះស្រាយវា»។ នេះបើតាមការ គូសបញ្ជាក់យ៉ាងខ្លី របស់សេតវិមាន ខណៈក្រសួងការបរទេសអាមេរិក ក៏បាន សម្ដែងការសោកស្ដាយដែរ ចំពោះសកម្ម ភាពនិងការសម្រេចចិត្តរបស់ទីក្រុងមូស្គូ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធើរណត (Heather Nauert) បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹង រក្សាសិទ្ធិក្នុងការចាត់វិធានការ ឆ្លើយតប នៅពេលអនាគត។ យើងកំពុងពិនិត្យឡើង វិញ នូវជម្រើសរបស់យើង»។ ប៉ុន្តែលោក ស្រី មិនបានបញ្ជាក់ថា តើសហរដ្ឋអាមេរិក នឹងចាត់វិធានការអ្វីទៀតនោះទេ ប្រឆាំង នឹងរុស្ស៊ី។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋ អាមេរិក នឹងរុស្ស៊ីបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានសម្រេច ចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ី ៦០នាក់ ចេញពីប្រទេស កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីគាំទ្រដល់ការចោទប្រកាន់របស់អង់គ្លេសថា រុស្ស៊ីជាអ្នកនៅពីក្រោយការបំពុលសម្លាប់អតីតមន្ត្រីចារកម្មរុស្ស៊ី លោក សឺហ្គេយ៍ ស្គ្រីផាល់ (Sergey Skripal) និងកូនស្រីរបស់លោក។ រុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ ហើយថា ក្រៅតែពី បណ្ដេញមន្ត្រីទូតអាមេរិក ខ្លួននឹងចាត់ វិធានការម្ដងមួយៗ លើបណ្ដាប្រទេស ដែលបានចូលរួមជាមួយអង់គ្លេស ក្នុងការបណ្ដេញមន្ត្រីទូតរុស្ស៊ីជិត ១៦០នាក់ ចេញពីប្រទេសរបស់ពួកគេ៕ ម៉ែវ សាធី


ចែករំលែក៖