ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនស្នើអាមេរិកលើកលែងពន្ធនាំចូលអាលុយមីញ៉ូម

ចែករំលែក៖

ការដំឡើងពន្ធ ដែកថែបនិងអាលុយមី ញ៉ូមរបស់អាមេរិក បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសជាសម្ពន្ធមិត្ត ហើយមានប្រទេសជាច្រើនបានស្នើឲ្យអាមេរិក លុប ចោលនូវច្បាប់ដំឡើងពន្ធទាំងនោះ បញ្ចៀសផលប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ។

ពាក់ព័ន្ធករណីដំឡើងពន្ធនោះ ក្រុម ហ៊ុនឧស្សាហកម្មអាលុយមីញ៉ូម របស់ ជប៉ុនបានអំពាវនាវ ឲ្យសហរដ្ឋអាមេរិក លុបចោលពន្ធនាំចូលលើអាលុយមីញ៉ូម ខណៈដែលពួកគេ ប្រឆាំងនឹងច្បាប់អន្តរ ជាតិ និងបង្កជាបញ្ហាធ្ងន់ធ្ងរ នៅលើពិភព លោក។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេ រិក លោក Donald Trump មិនបានរាប់ បញ្ចូលប្រទេស ចំនួន៦ ជាបណ្តោះអាសន្ន រួមទាំងប្រទេសកាណាដា ម៉ិចស៊ិក និង បណ្តាប្រទេសនៃសហភាពអឺរ៉ុប ពីការយក ពន្ធនាំចូលអាមេរិកលើដែក និងអាលុយ មីញ៉ូម ដែលបានចូលជាធរមាននៅថ្ងៃ សុក្រនេះ ការរាប់បញ្ចូលរួមមានសម្ពន្ធមិត្តអាមេរិក ភាគច្រើនមិនមែនជប៉ុនទេ។

លោក Mitsuru Okada ប្រធានសមាគម អាលុយមីញ៉ូមជប៉ុន បានប្រាប់នៅក្នុងសន្និសីទព័ត៌មានមួយថា “យើងក៏មានការព្រួយ បារម្ភ ដែលផលិតផលអាលុយមីញ៉ូម ត្រូវ បានបិទ ដោយសហរដ្ឋអាមេរិក អាចនឹង ជន់ជោរនៅទីផ្សារអាស៊ី” ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធ នឹងពន្ធដារ នេះដែរ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ មិនទាន់មានសកម្មភាពដំឡើងពន្ធ នាំចូលណាមួយបន្ថែមទៅលើប្រទេសចិន ទៀតឡើយ រហូតដល់ ខែមិថុនា ។

លោក Robert Lighthizer តំណាង ពាណិជ្ជកម្មអាមេរិក បានលើកឡើងថា ក្រុងវ៉ាស៊ីនតោន មិនអាចដាក់ពន្ធថ្មី លើ ការនាំចូលរបស់ចិន រហូតដល់ដើមខែ មិថុនាទេ ខណៈដែលបង្ហាញពីក្តីសង្ឃឹម នៃការបន្តកិច្ចចរចាជាមួយក្រុងប៉េកាំង ដើម្បីទប់ស្កាត់សង្គ្រាមពាណិជ្ជកម្ម។ នេះបើយោងតាមការចុះផ្សាយ របស់ទី ភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨។

លោក Lighthizer ថ្លែងនៅលើកញ្ចក់ ទូរទស្សន៍ CNBC ថារយៈពេល ៣០ថ្ងៃ សម្រាប់ការធ្វើអត្ថាធិប្បាយ ជាសាធារណៈ លើតារាងបញ្ជីពន្ធ ដែលនឹងត្រូវបានចេញ ផ្សាយនៅថ្ងៃទី៦ ខែមេសា ត្រូវបានគេរំពឹង ថា នឹងត្រូវបានពង្រីកដល់ ៦០ថ្ងៃ។

កាលពីសប្តាហ៍មុន លោកប្រធានា ធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាន ប្រកាសថា រដ្ឋបាលរបស់លោក នឹងដាក់ ពន្ធបន្ថែមលើការនាំចូលចំនួន ៦០ពាន់ លានដុល្លារពីប្រទេសចិន ដើម្បីឆ្លើយតប ទៅនឹងអ្វី ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មើលឃើញថា ជាទង្វើអយុត្តិធម៌របស់ក្រុងប៉េកាំង រួមទាំងការលួចបន្លំកម្មសិទ្ធិបញ្ញា ផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖