ភ្នំពេញ៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង ១០:០០ នាទីព្រឹក លោក អ៊ំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធភា និងគណៈប្រតិភូបានអព្ជោីញ
ចូលជួបពិភ្សាការងារ ជាមួយលោកស្រី Francoise MEFFRE នាយកទទួលបន្ទុកកិច្ចការអន្តរជាតិ និងការពារជាតិ នៃរដ្ឋសភាបារាំង ។
កិច្ចពិភាក្សាបានផ្តោតលេីកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៨ ក្នុងក្របខ័ណ្ឌ៖ (១)កិច្ចសហប្រតិបត្តិការទ្វេភាគី
(២) កិច្ចសហប្រតិបត្តិការតំបន់
ភាគីទាំងពីរបានឯកភាពគ្នាលេីកម្មវិធីសំខាន់ៗ ដូចខាងក្រោម៖
-កិច្ចសហប្រតិបត្តិការទ្វេភាគី :
១.រដ្ឋសភាបារាំងផ្តល់អ្នកជំនាញកិច្ចការអន្តរជាតិទៅកម្ពុជា ដេីម្បីបណ្តុះបណ្តាលមន្រ្តីព្រឹទ្ធសភាលេីជំនាញ”ការទូតសភា”
២-មន្រ្តីព្រឹទ្ធសភាមកទស្សន:កិច្ចសិក្សានៅរដ្ឋភាបារាំងផ្នែកនីវិធី នៅ ចុងខែឧសភា
៣-សមាជិកព្រឹទ្ធសភាមកធ្វេីទស្សន:កិច្ចសិក្សានៅរដ្ឋសភាបារាំងនៅខែវិច្ឆិកា ។
-កិច្ចសហប្រតិបត្តិការតំបន់
១-រដ្ឋសភាបារាំងនិងបញ្ជូនអ្នកជំនាញកិច្ចការសភា ទៅភ្នំពេញចំនួន ២ លេីក ។ លេីកទី ១ នៅ ខែតុលា និងលេីកទី២ នៅខែធ្នូ ដេីម្បីបណ្តុះបណ្តាលដល់មន្រ្តីសភា ដែលមកពីបណ្តាប្រទេសជាសមាជិក អាស៊ាន ។ចំពោះការចំណាយលេីគម្រោងសកម្មភាពខាងលេី គឺជាបន្ទុករបស់រដ្ឋសភាបារាំង និងវិទ្យាស្ថានសភាកម្ពុជា៕ ស រស្មី