ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាក់វាយគេតាមផ្លូវបែកក្បាលត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជន៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងម្នាក់ទៀតរត់គេចខ្លួន ក្រោយពីធ្វើសកម្មភាពស្ទាក់ព្រួតគ្នាវាយមកលើជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលដេរអស់១៥ធ្នេរបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។

ហេតុការណ៍ក្រុមក្មេងទំនើងព្រួតគ្នាវាយជនរងគ្រោះខាងលើបានកើតឡើងកាលពីថ្ងៃ សុក្រ១៤កើតខែចេត្រឆ្នាំរកា នព្វស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី៣០ខែមិនាឆ្នាំ២០១៨វេលាម៉ោង១៦ និង៣០នាទីនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបឹងខ្នំសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមការរៀបរាប់ពីជនរគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះ វាន ឌីណា បានជិះម៉ូតូមួយគ្រឿង ម៉ាក់ ហុងដា ស្កុបពីរ ពណ៌ស សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-២២២០ចេញពីសាលាវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីអរុណវត្តី ជាមួយមិត្តភក្តិម្នាក់ទៀត ឈ្មោះ សាន ផានិត គោលបំណងទៅលេងនៅភ្នំរាប ស្ថិតក្នុងភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ខាងលើ បានដកខ្សែក្រវាត់ក្បាលដែកចេញពីចង្កេះ វាយមកលើជនរងគ្រោះបណ្តាលឲ្យបែកក្បាល ផ្នែកខាងឆ្វេងដេរចំនួន១៥ថ្នេរ ភ្លាមនោះជនរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ។

ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះ ទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ភ្លាមៗយកមកសួរនាំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលបានឃាត់ខ្លួនមាន១. ឈ្មោះ ធួក សុធន ហៅដុនភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំបកកោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ២.ឈ្មោះ សៀភក្ដីភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំបកកោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ៣.ឈ្មោះ សល់ ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅផ្ទះគ្មានលេខផ្លូវលំភូមិចំបកកោងឃុំទួលពេជ្រស្រុកអង្គស្នួលខេត្តកណ្ដាល៤.ឈ្មោះ សារ៉ាត់វិរះភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅផ្ទះគ្មានលេខផ្លូវលំភូមិចំបកកោងឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល(គេចខ្លួន)។

សំភារៈ និងវត្ថុតាងដែលដកហូតបានមាន១.ខ្សែក្រវាត់ក្បាលដែកចំនួន០១ និង២.ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១FD.៥៧២២ ចំនួន០១គ្រឿង។បច្ចុប្បន្នជនសង្ស័យទាំង៣ត្រូវក៌សាងសំណុំរឿងបញ្ជូនបន្តទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការបន្តតាមផ្លូវច្បាប់ចំណែកជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ៕ ធឿនព្រែកជ័យ


ចែករំលែក៖