អង្គការសហប្រជាជាតិបានបើកកិច្ច ប្រជុំជាបន្ទាន់នៅថ្ងៃនេះ តាមសំណើរ បស់ប្រទេសគុយវែ៉ត ដើម្បីពិភាក្សា ពីស្ថានភាពនៅតំបន់ហ្គាហ្សា នៅពេល ដែលមានការប៉ះទង្គិចគ្នារវាង ក្រុមជន ជាតិប៉ាឡេស្ទីននឹងកម្លាំងសន្តិសុខអីុស្រាអែល បណ្តាលឲ្យស្លាប់១៦នាក់និង ១.៤០០នាក់រងរបួស។
ឯកអគ្គរដ្ឋទូតគុយវែ៉តប្រចាំនៅអង្គការសហប្រជាជាតិ លោក Mansour Al Otaibi បានប្រកាសថា គុយវែ៉ត បានស្នើដល់ អង្គការសហប្រជាជាតិថ្កោលទោសនិង រារាំង អីុស្រាអែល ប្រើអំពើហិង្សា ទៅលើ ក្រុមជនជាតិប៉ាឡេស្ទីន។
អគ្គលេខាធិការរង អង្គការសហប្រជា ជាតិ លោក Taye Brook Zerihoun ទទួល បន្ទុកនយោបាយបានបញ្ជាក់ថា ស្ថាន ភាពនៅកាហ្សា អាចនឹងអាក្រក់ជាងនេះ នៅពេលខាងមុខ ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់។
ជាមួយគ្នានេះ តំណាងរដ្ឋសអង្កេត ការណ៍ប៉ាឡេស្ទីន លោក រីយ៉ាដ ម៉ាន់សួរ (Riyad Mansour) ប្រចាំនៅអង្គការសហ ប្រជាជាតិ (UN) បានដង្ហោយសុំឲ្យប្រឹក្សា សន្តិសុខ (UNSC) ចាត់វិធានការបញ្ឈប់ អំពើហិង្សា ប្រឆាំងជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីព (Gaza) ដែលបាន សម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោច ណាស់ ១៦នាក់ (តួលេខថ្មី) និងជាង ១,៤០០នាក់ ទៀតរងរបួស។
តំណាងរដ្ឋប៉ាឡេស្ទីន លោក ម៉ាន់សួរ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានា នៅឯទីស្នាក់ការ UN នាបុរីញូវយ៉ក សហ រដ្ឋអាមេរិកថា «យើងរំពឹងថា UNSC នឹង បំពេញទៅតាមទំនួលខុសត្រូវដែលខ្លួនមាន ពីព្រោះថាស្ថានភាព នៅក្នុងតំបន់ហ្គាហ្សា គឺកំពុងតែគំរាមកំហែងយ៉ាងខ្លាំង ដល់ សន្តិសុខ និងសន្តិភាពសកលលោក ទាំងមូល។ វាគឺជាទំនួលខុសត្រូវរបស់ UNSC ក្នុងការថ្កោលទោស ចំពោះទង្វើ ឃោរឃៅ ដែលធ្វើប្រឆាំងនឹងប្រជាជន របស់យើង ព្រមទាំងស្វែងរកអ្នកដែល ប្រព្រឹត្តទង្វើទាំងនេះ ដើម្បីយកទៅដោះស្រាយចំពោះមុខច្បាប់»។
គួរបញ្ជាក់ថា នៅប៉ុន្មានម៉ោងមុនសេចក្តីថ្លែងការណ៍ របស់តំណាងប៉ាឡេស្ទីន ខាងលើនេះ ឯកអគ្គរាជទូតគុយវ៉ែត ប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើការទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខ (UNSC) នៃអង្គការធំបំផុតរបស់ពិភពលោកមួយនេះ បញ្ចេញចំណាត់ការភ្លាមៗ ដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់ជាងនេះ៕ ម៉ែវ សាធី