ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបុរាណវិទ្យារកឃើញប្រាសាទតាតុញលាក់ខ្លួនកណ្តាលព្រៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្រុមអ្នកបុរាណ វិទ្យាមួយក្រុមបានបង្ហាញពីការរកឃើញប្រាសាទបុរាណមួយក្នុងព្រៃ ដែលមានព្រៃ វល្លិដុះព័ទ្ធជុំជិត និងដុំថ្មប្រាសាទបាក់ធ្លាក់ ជ្រុះរប៉ាត់រប៉ាយពេញព្រៃ ។

លោក ពៅ អុីង ជាអ្នកបុរាណវិទ្យាម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវជាច្រើន នាក់ទៀតរបស់មន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្តឧត្តរមានជ័យ ដែលបានទៅ ដល់​ប្រាសាទបុរាណនោះបានឲ្យដឹងថា “ការិយាល័យបេតិកភណ្ឌ និងសារមន្ទីរ បានរុករកឃើញ ប្រាសាទតាតុញ ដែល ស្ថិតនៅក្នុងព្រៃ ក្នុងភូមិទំនប់ថ្មី ទំនប់ខ្នុរ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ” ។

លោកបន្ដថា ប្រាសាទតាតុញ បាំង ប្រាណលាក់ខ្លួន កណ្តាលព្រៃក្នុងទឹកដី ទំនប់ថ្មី ស្រុកត្រពាំងប្រាសាទ ។ ការ បង្ហាញនូវការរុករកឃើញប្រាសាទបុរាណថ្មីមួយនេះបានធ្វើឲ្យប្រជាពលរដ្ឋនិងអ្នក​​ស្រឡាញ់ប្រាសាទបុរាណនិងអ្នកស្រឡា​​​​ញ់វប្បធម៌កោតសរសើរនិង​ត្រេក​អរយ៉ាង​ខ្លាំង​ ពីការរកឃើញប្រាសាទ​​ថ្មីនេះ៕ ​ ហេង សូរិយា


ចែករំលែក៖