ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីវ័យ១៦ឆ្នាំម្នាក់ស្លាប់ភ្លាមៗពេលកំពុងជិះម៉ូតូត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកពីក្រោយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្មេងស្រីវយ័១៦ឆ្នាំម្នាក់ឈ្មោះ​ ឌឿន​ ឡាវីហ្សា​​ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលកំពុងជិះម៉ូតូម៉ាកវ៉េវ​ លេខ​កោះកុង​ 1A-0089 ទិសដៅទៅភ្នំពេញ ហើយត្រូវរថយន្ត(មិនស្គាល់អត្តសញ្ញាណ) បុកពីក្រោយនៅចំណុចជិតកន្លែងលក់ផ្លែឈើខាងលិចផ្លូវបំបែកស្រែអំបិល ចន្លោះគីឡូម៉ែត្រលេខ​ ១៤២-១៤៣​ លើផ្លូវជាតិលេខ​ ៤​ក្នុង​ភូមិ​ចំការហ្លួ​ង​ ឃុំចំការហ្លួង​ ស្រុក​កំពង់​សីលា​ ខេត្តព្រះសីហនុវេលាម៉ោងជាង១០ព្រឹក ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ។

ក្រោយកើតហេតុភាគីខាងរថយន្តបានបើករត់គេចទិសដៅទៅភ្នំពេញ ។

បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖