សារព័ត៌មានស៊ីនហួបានផ្សាយថា អីុរ៉ង់បានប្រារព្ធខួបលើកទី៣៩ឆ្នាំ នៃការបង្កើតទៅជាសាធារណរដ្ឋអីុរ៉ង់។ ការបង្កើតសាធារណរដ្ឋអ៊ិស្លាមអីុរ៉ង់ បន្ទាប់ពី របបដឹក នាំ ដែលគាំទ្រដោយមហាអំណាចលោក ខាងលិច អាមេរិកដួលរលំ។ សាធារណ រដ្ឋអីុរ៉ង់ត្រូវបានបង្កើតឡើង ដោយការបោះ ឆ្នោត ដើម្បីដឹកនាំប្រទេសចេញពីឥទ្ធិពល របស់លោកខាងលិច។
ក្រោយពីជ័យជម្នះឆ្នាំ ១៩៧៩ នៃបដិ វត្តអ៊ិស្លាមអុីរ៉ង់ នៅក្នុងការធ្វើប្រជាមតិមួយ ប្រជាជនអេមីរ៉េតជាង ៩៨,២ភាគរយ បានបោះឆ្នោតថា “មែន” ចំពោះការបង្កើត ប្រព័ន្ធ សាធារណរដ្ឋអ៊ិស្លាម។ នៅពេល ដែលអីុរ៉ង់ ផ្លាស់ទៅជារបបដឹកនាំ តាម បែបសាធារណរដ្ឋ គឺរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច លើសេដ្ឋកិច្ច ប្រទេសនេះ ដោយចោទប្រកាន់ថាអីុរ៉ង់ បានផលិតបរមាណូគំរាមកំហែងដល់ ប្រទេសតំបន់ជម្ឈិមបូព៌ា។
បច្ចុប្បន្នអីុរ៉ង់កំពុងប្រឈមនឹងសត្រូវ ជាច្រើនក្នុងនោះមានអាមេរិកនិងលោក ខាងលិច ពិសេស គឺសាវឌីអារ៉ាប៊ីដែលជាសត្រូវនឹងគ្នាជាច្រើនទសវត្សកន្លងមក ដោយសាវឌីអារ៉ាប៊ីចោទប្រកាន់អីុរ៉ង់ ជួយ ដល់ក្រុមភេរវកម្ម និងចង់ធ្វើជាបងធំ នៅ ក្នុងតំបន់មជ្ឈិមបូព៌ា។ ជាមួយគ្នានេះ ព្រះរជ្ជទាយាទ សាវឌីអារ៉ាប៊ីបានចោទ ប្រកាន់ មេដឹកនាំកំពូលអីុរ៉ង់ គឺជា ហ៊ីធ្លែរ ទីពីរនៅមជ្ឈិមបូព៌ា។
ខណៈកំពុងមានទំនាក់ទំនងល្អបន្តិចជាមួយអុីស្រាអែល ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ម៉ូហាំម៉េដ ប៊ីនសាល់ម៉ាន់ (Mohammed Bin Salman) បានឆ្លៀត វាយប្រហារលើមេដឹកនាំអុីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) ថា ជាហ៊ីធ្លែរ (Hitler) ទី ២ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌ មាន Bloomberg នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Jeffrey Goldberg ចេញ ផ្សាយកាលពីថ្ងៃចន្ទ ព្រះអង្គម្ចាស់ Bin Salman បានមានបន្ទូលយ៉ាងដូច្នេះថា «គាត់ (Ayatollah Ali Khamenei) គឺជា ហ៊ីធ្លែរ (Hitler) ទី ២ នៅក្នុងតំបន់មជ្ឈិម បូព៌ាស ហើយកាលពីអំឡុង ឆ្នាំ១៩២០ និង១៩៣០ គ្មាននរណាម្នាក់មើលឃើញ ថា ហ៊ីធ្លែរ ជាមនុស្សដ៏គ្រោះថ្នាក់នោះទេ។ ពោលគឺមានតែមនុស្សមួយចំនួនប៉ុណ្ណោះ រហូតដល់រឿងនេះបានកើតឡើង។ ដូច្នេះ យើងមិនចង់ឃើញអ្វី ដែលបានកើតឡើង នៅអឺរ៉ុប កើតឡើងជាថ្មីនៅក្នុងតំបន់ មជ្ឈិម បូព៌ាឡើយ»។
គួរជម្រាបបន្ថែមថា ព្រះម្ចាស់ Mohammed Bin Salman កំពុងបំពេញដំណើរ ទស្សនកិច្ច រយៈពេលបីសប្ដាហ៍ នៅសហ រដ្ឋអាមេរិក ដើម្បីលើកម្ពស់ទស្សនវិស័យឆ្នាំ២០៣០ ដែលជាកិច្ចខិតខំប្រឹងប្រែង របស់ទ្រង់ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ចេញពីការពឹងផ្អែកទំាង ស្រុងលើប្រេងក៏ ដូចជាលើកទឹកចិត្តដល់ការវិនិយោគ នៅ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕ ម៉ែវ សាធី