ព័ត៌មានទាន់ហេតុការណ៍៖

ទីប្រឹក្សារដ្ឋាភិបាលអ៊ុងសាន សូ៊ជី៖ ប្រជាពលរដ្ឋមីយ៉ាន់ម៉ា សាមគ្គីដោះស្រាយរាល់បញ្ហាប្រឈមមុខ

ចែករំលែក៖

បច្ចុប្បន្ន មីយ៉ាន់ម៉ា នឹងមានការផ្លាស់ ប្តូរនយោបាយដឹកនាំប្រទេស តាមរយៈ ការផ្លាស់ប្តូរប្រធានាធិបតី ។ នៅពេលនេះ លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋា ភិបាលបាន ធ្វើការអំពាវនាវដល់ពលរដ្ឋ ទាំងអស់ រួមសមគ្គីគ្នាប្រមូលកម្លាំង យក ឈ្នះទៅលើឧបសគ្គ បញ្ហាប្រឈមមុខ នានា។

សារព័ត៌មានស៊ីនហួបានផ្សាយថា ការអំពាវនាវខាងលើ របស់លោកស្រីអ៊ុង សាន សូជី គឺជាសារឆ្នាំថ្មីគិតតាម ប្រតិទិន ឆ្នាំថ្មីមីយ៉ាន់ម៉ា ១,៣៨០ ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។ ថ្លែងក្នុងសុន្ទរកថាមួយ ទៅកាន់ជនរួមជាតិ មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន សូ៊ជី បានលើកឡើងយ៉ាងដូច្នេះថា «ការប្រមូល កម្លាំងគ្នា គឺជាកតា្តដ៏សំខាន់ក្នុងការកសាងប្រទេសជាតិ និងរក្សាសន្តិភាពដែលយើងគ្រប់គ្នាត្រូវការ»។ ព្រមពេលជាមួយគ្នា លោកស្រី ក៏បានសង្កត់ធ្ងន់ផងដែរ លើ ភាពចាំបាច់នៃការយោគយល់ និងគោរព គ្នាទៅវិញទៅមក ជាមូលដ្ឋាននៃការបញ្ចប់ជម្លោះប្រដាប់អាវុធ អស់រយៈពេលជា ច្រើនឆ្នាំមកនេះ រវាងកងកម្លាំងមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមប្រដាប់អាវុធមួយចំនួននៅក្នុងស្រុក។

ដោយឡែក ជុំវិញការបោះឆ្នោតជ្រើស រើស លោក យូ វីន ម្យីនស៍ (U Win Myint) ជាប្រធានាធិបតីមីយ៉ាន់ម៉ាថ្មី កាលពី សប្ដាហ៍មុន លោកស្រី សូ៊ជី បាននិយាយ ថា វាបង្ហាញពីភាពចាស់ទុំ នៃលទ្ធិប្រជា ធិបតេយ្យ និងដំណើរការនយោបាយនៅ មីយ៉ាន់ម៉ា។ ប៉ុន្តែខណៈកំពុង ទទួលរង ការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ទាក់ទិននឹងវិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ប្រធានក្រុមប្រឹក្សារដ្ឋរូបនេះមិនបាន បង្ហាញ ពីគោលជំហររឹងមាំណាមួយដើម្បីដោះស្រាយវិបត្តិនេះទេ។

គួររំលឹកថា គណបក្ស NLD របស់ លោកស្រី អ៊ុងសាន សូ៊ជី ទទួលបានជ័យ ជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត សកលកាលពី ឆ្នាំ២០១៥ ហើយរដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកស្រី បាន ឡើងកាន់អំណាចនៅខែមេសា ឆ្នាំ២០១៦៕ ម៉ែវ សាធី

 


ចែករំលែក៖