ព័ត៌មានទាន់ហេតុការណ៍៖

គ្រូBayern Munichប្រាប់អ្នកគាំទ្រថាខ្សែប្រយុទ្ធLewandowskiនឹងមិនទៅណាទេ

ចែករំលែក៖

លោក Jupp Heynckes អ្នកចាត់ការទូទៅក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានថ្លែងប្រាប់អ្នកគាំទ្រថា ខ្សែប្រយុទ្ធLewandowskiនឹងមិនចាកចេញពីក្លិបទេ ខណៈដែលមានព័ត៌មានថា ក្លិប Real Madrid កំពុងតែចាប់អារម្មណ៍លើ កីឡាករអន្តរជាតិប៉ូឡូញរូបនេះ។

លោកJupp Heynckes បាន ច្រានចោលព័ត៌មានខាងលើនេះហើយបញ្ជាក់ថា ប្រធានក្លិបលោកKarl-Heinz Rummenigge បាននិយាយជាមួយនឹងគាត់ ហើយថាក្លិបអេស្ប៉ាញReal Madridគ្មានឱកាសទិញកីឡាករLewandowskiឡើយ។

អ្នកចាត់ការទូទៅ ក្លិបBayern Munich បាននិយាយដូចនេះនៅមុនពេលក្រុមរបស់គាត់ ប៉ះក្រុមevilla នៃកម្មិវធី UEFA Champios League វគ្គ៨ក្រុមចុងក្រោយ។ Bayern Munich កំពុងប្រដេញយកតំណែងជើងឯក Champions League ជាលើកដំបូងតាំងពីឆ្នាំ២០១៣មក ហើយនៅជើងទី២ ពួកគេនឹងស្វាគមន៍ Sevilla វិញម្ដងនៅសប្ដាហ៍ក្រោយ ៕ ដេវីត


ចែករំលែក៖