ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក TUNTDRAបុកមនុស្សដើរឆ្លងផ្លូវរងរបួសធ្ងន់

ចែករំលែក៖

ក្រុងព្រះសីហនុ៖ នៅវេលាម៉ោង១៣និង២០នាទីថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ៤ ចំណុចខាងមុខ រោងចក្រញ៉ូវស្តារ ស្ថិតក្នុង សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក TUNTDRA ពណ៌ខ្មៅ លេខ ភ្នំពេញ2AN-9799 មានទិសដៅចូលក្រុងព្រះសីហនុ បើកបរដោយឈ្មោះ គឹម ចាន់ធី ភេទប្រុស អាយុ 38ឆ្នាំ មុខរបរ អាជីវករ ទីលំនៅបច្ចុប្បន្ន ផ្ទះ.៧៨ ផ្លូវ.២០២ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មកដល់ចំណុចកើតហេតុ បានបុក មនុស្សដើរឆ្លងផ្លូវជាតិ ពី ជើង ទៅ ត្បូង ឈ្មោះ វេន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្ន ការដ្ឋានសំណង់មហោស្រពចាស់ ស្ថិតក្រុម៥ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បណ្តាលអោយរងរបួសធ្ងន់ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបាន នគរបាលចរាចរណ៍ឃាត់ខ្លួនបណ្តោះអាសន្ន នាំទៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖