ខេត្តសៀមរាប៖ សម្តេចតេជោហ៊ុន សែន បានថ្លែងថា ៖ ខ្ញុំបានឃើញបងប្អូនកូនក្មួយជាច្រើន បានជូនពរខ្ញុំនៅក្នុងថ្ងៃខួបកំណើតដែលបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី ៤ មេសា ១៩៥១ (៤មេសា ១៩៥១-៤មេសា ២០១៨) ដែលពេលនេះខ្ញុំមានអាយុ៦៧ឆ្នាំ ឈានចូល ៦៨ ឆ្នាំហើយ ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា៖
«ថ្ងៃនេះ ខ្ញុំបានឃើញបងប្អូនកូនក្មួយជាច្រើន បានជូនពរខ្ញុំនៅក្នុងថ្ងៃខួបកំណើតដែលបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី ៤ មេសា ១៩៥១ (៤មេសា ១៩៥១-៤មេសា ២០១៨) ដែលពេលនេះខ្ញុំមានអាយុ៦៧ឆ្នាំ ឈានចូល ៦៨ ឆ្នាំហើយ។
ខ្ញុំសូមអរគុណ ជនរួមជាតិ និងកូនក្មួយទាំងអស់ ដែលបានគោរពស្រឡាញ់ និងផ្តល់នូវការគាំទ្រចំពោះរូបខ្ញុំក្នុងការដឹកនាំប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋយើងអោយកាន់តែរីកចម្រើនទៅមុខ។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ខ្ញុំនិង ភរិយាសូមជូនពរជនរួមជាតិ និងកូនក្មួយទូទាំងប្រទេសជួបតែសេចក្តីសុខ ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
ពីទីក្រុងសៀមរាប អង្គរ» ៕