ខេត្តព្រះសីហនុ ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្សយ័៣នាក់ ពាក់ពន្ធ័គ្រឿងញៀនទៅសាលាដំបូងខេត្តនារសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ក្រោយបង្ក្រាបបានជាបន្តបន្ទាប់។
បើតាមរបាយការណ៍ពីមន្ត្រីអាវុធហត្ថខេត្តឲ្យដឹងថា ករណីទី១ បង្ក្រាបបានជនសង្សយ័ម្នាក់ឈ្មោះ តាំ សុខងួន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនកាលពីល្ងាច ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅចំណុច ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដកហូតបានថ្នាំញៀន ២០កញ្ចប់តូច និងលុយខ្មែរ ៨០.០០០រៀល។
ករណីទី២ បង្ក្រាបនៅចំណុចភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ។ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ឈ្មោះព្រុំ សុខនាម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត និងបច្ចុប្បន្ននៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះផេង ឆក ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ កម្មករសំណង់ស្រុកកំណើតភូមិ០២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទីលំនៅបច្នុប្បន្នភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចដកហូតបានថ្នាំញៀន១កញ្ចប់តូច និងវត្ថុតាងមួយចំនួនទៀត ៕ ឆ្លាម សមុទ្រ