ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តលី ហួរវេលុយពន្លះម៉ូតូឌ្រីមសង់ពីក្រោយរងរបួសធ្ងនស្រាលពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្រុមហ៊ុន លី ហួរវេរលុយមួយគ្រឿងជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសពីរនាក់កំពុងជិះនៅតាមដងផ្លូវពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោមស្ពានអាកាស៥មករា តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាតុផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ពណ៏ខ្មៅពាក់ស្លាកលរខភ្នំពេញ1GT-7752ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបំរុងបត់ឆ្វេងដៃមកផ្លូវសហព្ធ័រុស្សី ខណៈនោះក៍មានរថយន្តក្រុមហ៊ុនលីហួរវេលុយមួយគ្រឿងពណ៏ខៀវពាក់ស្លាកលេខភ្នំពេញ2AB-5287បើករបដោយបុរសម្នាក់មកពីក្រោយស្របទិសដៅគ្នាចាប់ហ្វ្រាំមិនទាន់ជ្រុលទៅបុកម៉ូតូពីក្រោុយពេញទំហឹងបណ្តាលឲ្យបុរសម្នាក់អង្គុយខាងក្រោយរងបួសដៃឆ្វេងម្ខាងធ្ងន់ត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនមួយកន្លែងក្បែងកន្លែងកើតខាងលើរីឯអ្នកបើកម៉ូតូរងបួសស្រាល។ចំណែកម៉ូតូដាច់ស្លាកលេខ និងកន្ទុយក្រោយខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលេដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នាដោយខាងម្ចាស់ម៉ូតូទាសំណងចំនួន២៥០ដុល្លារ តែខាងម្ចាស់រថយន្តហ៊ានឲ្យតែ១០០ដុល្លារ ដោយខាងភាគីទាំងសងខាងចរចាគ្នាអស់ជាងកន្លះម៉ោងនៅមិនត្រូវគ្នា ទើបសមត្ថកិច្ចទាក់ទងទៅជំនាញចុះមកវាស់វែងយករថយន្យ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖