ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនចាប់បានជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូបបានសម្រេច បើករត់លឿនពេក ទៅបុករថយន្តបណ្តាលឲ្យធ្លាក់ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើងយ៉ាងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង១០ និង១០នាទីយប់ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ៣២០កែង និង ១៤៣ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលចាប់បានមានឈ្មោះពេជ្រចិត្តា អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ ស្នាកនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមសម្តីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនដំបូងរូបគាត់ បានចេញពីផ្សារកណ្តាលក្នុងគោលបំណង ទៅផ្ទះនៅផ្លូវលេខ៣៥០ខាងត្បូងគុកទួលស្លែង ក្នុងសង្កាត់បឹងកេងកងទី៣ ដោយជិះម៉ូតូស្គុតពី ពណ៌សតែម្នាក់ឯងលុះជិះមកដល់ផ្លូវ១១៣កែង និងផ្លូវ៣២០ ទឹស ដៅ ពីជើងទៅត្បូងស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងម៉ាកហុងដាប៊ិតទាំង ២គ្រឿង ១ពណ៌ក្រហម និង១ទៀត ពណ៌ខៀវមិនចាំស្លាកលេខជិះគ្នា១គ្រឿង២នាក់ ១គ្រឿង២នាក់បានមកជិត ហើយក៏ធ្វើសកម្មភាពឆក់កាបូប ដែលនារី រងគ្រោះស្ពាយចំហៀងឆក់បានសម្រេចបើក រត់តាមបណ្តោយផ្លូវ៣២០ ទិសដៅពីកើតទៅលិច រូបគាត់ ក៏ដេញតាមស្រែកថា ចោរៗជនសង្ស័យភ័យពេក បានបើកម៉ូតូយ៉ាងលឿនទៅប៉ះរថយន្តគេក៏ធ្លាក់ជនសង្ស័យម្នាក់ ដែលជិះខាងក្រោយជាអ្នកឆក់ត្រូវបានប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពីកើតហេតុសមត្ថកិច្ចបានយកជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣ និងឲ្យនារីរងគ្រោះមកដាក់ ពាក្យបណ្តឹងដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ និងប្រគល់កាបូប ដែលមានខ្សែក ខ្សែដៃ ទូរស័ព្ឌ និងលុយមួយចំនួនធំឲ្យទៅនារីរងគ្រោះវិញ៕ ស រស្មី


ចែករំលែក៖