ព័ត៌មានទាន់ហេតុការណ៍៖

ម៉ៃ សុគន្ធ គេហៅថា កំពូលអ្នកទើសរកលេខដាក់គ្មាន ក្រោយចេញមុខរិះគន់ក្រុមក្មេងខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយចេញមុខរិះគន់អ្នកសិល្បៈដូចគ្នា ដោយមិនសមទំនងជាហូរហែរមក ម៉ៃ សុគន្ធត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានដាក់រហ័សនាមថា«កំពូលអ្នកទើសរកលេខដាក់គ្មាន» ។ ការដាក់រហស្សនាមនេះធ្វើឡើង ក្រោយតារារូបនេះបានចេញមុខរិះគន់ក្រុមតារាចម្រៀងក្មេងខ្មែរ ។

មិនបញ្ចប់ការរិះគន់អ្នកសិល្បៈគ្នាឯង លោក ម៉ៃ សុគន្ធ ដែលធ្លាប់បានគេបាញ់ឡើងសុះសាច់នោះបានចេញមុខរិះគន់ជាថ្មីនឹងបទចម្រៀងថ្មី របស់ក្រុមតារាចម្រៀងក្មេងខ្មែរគឺបទបទ “កំលោះទាំង៣”។ ការរិះគន់នេះបានធ្វើឲ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមរិះគន់បកវិញយ៉ាងចាស់ដៃស្ទើរគ្រប់គ្នា។ កន្លងមកតារាចម្រៀង ម៉ៃ សុគន្ធ ធ្លាប់បានចេញមុខរិះគន់ចំៗចំពោះសិល្បករដូចគ្នាជាច្រើន រហូតរងព្រនុងជាពាក្យសម្តីយ៉ាងដំណំពីមហាជន។ មិនខ្លាចរអានឹងពាក្យរិះគន់ខ្លាំងៗកន្លងមក តារារូបនេះបានបន្តវាយប្រហាលើក្រុមក្មេងខ្មែរក្នុងបទថ្មី បទ”កំលោះទាំង៣” ដែលទើបនឹងបញ្ចេញកាលពីពេលកន្លងទៅថ្មីៗនេះ។

លោក ម៉ៃ សុគន្ធ លើកឡើងក្នុងហ្វេសប៊ុករបស់ខ្លួនថា មិនដឹងថា ក្មេងទាំង២នាក់ហ្នឹង បទគាត់ចង្វាក់អីឲ្យប្រាកដវៃhip hop មិនចំ hip hop តែបើថា សារ៉ាវ៉ាន់មិនចំសារ៉ាវ៉ាន់ រាំវង់ ក៏មិនចំ ថាម៉ាឌីហ្សុន ក៏មិនត្រូវចង្វាក់អីទៅណាប្រាប់ផង អ្នកដឹង Original Song សម័យនេះ ខ្មែរអើយខ្មែរ អូភ្លេចបើកបរអត់ពាក់មួកសុវត្តិភាពជិះគ្នាបីនាក់ទៀត”។ ការរិះគន់នេះ មិនបានមួយម៉ោងផង ត្រូវបានអ្នកលេងហ្វេសប៊ុកដូចគ្នាវាយបកយ៉ាងចាស់ដៃទៅ ម៉ៃ សុគន្ធ ថា ជា កំពូលអ្នកទើសរកលេងដាក់គ្មាន អ្នករិះគន់ខ្លះ បានទាំងដេញលោក ម៉ៃ សុគន្ធរត់ទៅដុសក្អែល និងឆ្លុះកញ្ចក់មើលមុខខ្លួនឯងផងដែរ…ក្រៅពីពាក្យចំអកហូរហែរជាច្រើន ក៏មានការតិះដៀលចំពោះតារាចម្រៀងរូបនេះមិនតិចនោះដែរ ។

គួរបញ្ជាក់ដែរថា ក្រុមបុរសសង្ហារ “ក្មេងខ្មែរ”បានដាក់ចម្រៀងថ្មីមកពញ្ញាក់អារម្មណ៍ អ្នកគាំទ្រយ៉ាងរណ្ដំកាលពីថ្មីនេះ មុនពេលពិធីបុណ្យភូមិឆ្នាំនេះចូលមកដល់ ។ បទថ្មីនេះ មានចំណងជើងថា “កំលោះទាំង៣” ដែលសុជាតិ និងពន្លឺបានចាប់ដៃជាសៀវពីង ផលិតឡើងដើម្បីអបអរឱកាសបុណ្យចូលឆ្នាំ ។ អមជាមួយទេសភាពស្រុកស្រែស្រស់បំព្រងរួមទាំងភ្លេងយ៉ាងរន្ថើនបានធ្វើឲ្យវីដេអូចម្រៀងនេះ កាន់តែមានភាពទាក់ទាញ ៕ វឌ្ឍនា


ចែករំលែក៖