ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់ស្លាប់ និង៣នាក់របួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ម៉ោង៨និង៣០នាទី ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ១លើកនៅលើផ្លូវជាតិលេខ៦រវាងរថយន្តបុកនឹងម៉ូតូ នៅចំណុចមុខក្រុមហ៊ុនប៊ីវីប៊ី ភូមិ សង់ឃ្លង់ ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ករម៉ាកបុកស័របែន ពណ៌ខៀវ ពាក់ស្លាកលេខ ម០១៨៥ ភព៣ អ្នកបើកបរចុះរត់គេចខ្លួនបាត់ បានបត់ឆ្វេងបុកអ្នកបើកម៉ូតូម៉ាកវ៉េវ អែស ពណ៌សពាក់ស្លាកលេខប មានជ័យ ១F ៦៤៥៧ បើកបរដោយឈ្មោះភិម បាវ ភេទប្រុស៣៣ឆ្នាំនៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) ។

អ្នករួមដំណើរ១ ឈ្មោះសុខ ហៀង ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍(របួសធ្ងន់បាក់កដៃឆ្វេង)ត្រូវជាប្រពន្ធ, ២ កូនឈ្មោះ សុខ លៀប ភេទប្រុស អាយុ៣ឆ្នាំ (របួសធ្ងន់បាក់ឆ្នឹងដងកាំបិត) និង៣ កូនឈ្មោះ សុខ លី ភេទប្រុស អាយុ៨ឆ្នាំ(របួសស្រាល) ។

សាកសពបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋានស្រុកសន្ទុក ៕ ប៊ុន​រិទ្ធី


ចែករំលែក៖