ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញប្រកាសព័ត៌មាន ជុំវិញបញ្ហាអាកាសធាតុភ្លៀងកក់ខែ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ប្រទេសកម្ពុជា នឹងទទួលកម្រិតសម្ពាធទាបខ្សោយ (លើផ្ទៃដី) បាននឹងកំពុងគ្រប់ដណ្តប់លើប្រទេសកម្ពុជា។
យោងតាមប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែមេសា កម្ពុជានឹងទទួលរងឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយនៅលើដីនេះបង្កឱ្យមានរួមមាន៖
* ចាប់ពីយប់ជ្រៅថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមេសា អាចនឹងមានភ្លៀងកក់ខែ ធ្លាក់រាយប៉ាយក្នុងក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។
* ចាប់ថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមេសា ស្ទើរតែគ្មានភ្លៀងកក់ខែ (លើកលែងតែខេត្តកោះកុង)។
* ចាប់ពីថ្ងៃទី១២ ឬទី១៣ ខែមេសា តទៅប្រទេសកម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយជាបន្តបន្ទាប់។
* សីតុណ្ហភាពអតិបរិមាជាទូទៅ ស្ថិតក្នុងរង្វង់ពី៣៣-៣៥អង្សាសេ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា «យោងតាមការព្យាករ បានបង្ហាញថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ កម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់រ៉ាយប៉ាយ និងស្ទើរគ្មានភ្លៀងកក់ខែ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស»។
ខាងក្រោមនេះជា ការព្យាករ ជុំវិញបញ្ហាអាកាសធាតុភ្លៀងកក់ខែ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់ក្រសួង ធនធានទឹកៈ