ខេត្តព្រះសីហនុ៖ បុរសជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីយប់ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨វេលាម៉ោង22និង40នាទី នៅលើផ្លូវជាតិ លេខ04ចន្លោះបង្គោលគីឡូម៉ែត្រ206.207 ។
ករណីនេះ សមត្ថកិច្ចដាក់ការសង្សយ័ថា ទំនងជាជនរងគ្រោះបើកម៉ូតូបុកប៉ះជាមួយរថយន្ត ហើយរថយន្តបើករត់គេចបាត់។
សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូម៉ាកហុងដា125សេរី2014 ពណ៌ខ្មៅ ពាក់ស្លាក លេខ. ព្រះសីហនុ 1E.1927 ទិសដៅចេញពីក្រុងព្រះសីហនុ អ្នកបើកបរឈ្មោះគាត វាសនា ភេទប្រុស អាយុ35ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរជាងប៉ះកង់ឡាន ក្រោយកើតហេតុ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ៕ ឆ្លាម សមុទ្រ