ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍កាកាបទី២ ឃាត់ខ្លួនមុខសញ្ញាចោរលួច និង ឆ្កិះសោរគាស់ផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១និង១៥នាទីរំលង អធ្រាត្រឈានចូលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ កាកាបទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនលុះមកដល់ ចំណុចផ្លូវបេតុង មុខសាលាសង្កាត់កាកាបទី២ ស្ថិតក្នុងភូមិកាកាប ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូសន្តោងរ៉ឺម៉ក អេតចាយ ដឹកដែកបំពង់ទីប ពេលនោះសមត្ថកិច្ចបានសហការជាមួយ ប្រជាការពារ ហៅឲ្យឈប់ដើម្បីសុំត្រួតពិនិត្យ និងឆែកឆេរ នៅក្នុងរ៉ឺម៉ក រកឃើញដែកបំពង់ទីប ចំនួន១៧ដើម និងរក្សាទុកឧបករណ៍ឆ្កិះសោគាស់ផ្ទះ ដែលជនសង្ស័យទឹកជញ្ចូន ទុកធ្វើសកម្មភាព។

យោងតាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍កាកាបទី២ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនទី១ មានឈ្មោះ ទូច ម៉ន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ។(ឃាត់ខ្លួនម៉ោង៣និង៣០នាទី មានផ្ទុកសារធាតុញៀន)។ ជនសង្ស័យទី២មានឈ្មោះ សូ ភក្ត្រ័ម៉ារី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ រើសអេតចាយ មានទីលំនៅសព្វថ្ងៃ ភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។(ឃាត់ខ្លួនម៉ោង៣និង៣០នាទី មានផ្ទុកសារធាតុញៀន)។

សម្ភារដកហូត ដែកគាស់ថ្នាំងអំពៅខ្នាតធំចំនួន១ សោរមាត់លេខ១៥ ចំនួន១ ញញួរធំ ចំនួន១ សោរខ្សៀរ ចំនួន១ ដែកឆាបចំនួន១ ឧបករណ៍សម្រាប់ឆ្កិះសោរចំនួន១ ម៉ូតូសណ្តោងរ៉ឺម៉កគ្មាន ស្លាកលេខចំនួន១ និងដែកទិបចំនួន១៧ដើម ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍កសាងសុំណុំរឿង បញ្ជូនបន្តឲ្យផ្នែកជំនាញយុត្តិធម៌នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖