ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជិះបញ្ច្រាសនៅវិមានឯករាជ្យមានរាល់ថ្ងៃសមត្ថកិច្ចឃាត់យានយន្តចំនួន១១គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖សមត្ថកិច្ច និងអាជ្ញាធរខណ្ឌដូនពេញដាក់កម្លាំងប្រចាំការស្ទាក់ចាប់ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ ឃាត់បានម៉ូតូជិះល្មើសជារៀងរាល់ថ្ងៃ ជាក់ស្តែងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន១១គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃ សុក្រ ៦ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៨ ចាប់ពីម៉ោង០៧ព្រឹក ដល់ម៉ោង១០យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន១១គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូចំនួន១០គ្រឿង​, រ៉ឺម៉ក់កង់បី១គ្រឿង និងរថយន្តគ្មាន​។

បច្ចុប្បន្នយានយន្តទាំងនោះ បានញ្ជូនទៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអប់រំណែនាំបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖