ព័ត៌មានទាន់ហេតុការណ៍៖

ឡើងលើផ្ទះដាំបាយមួយភ្លែតចុះមកវិញបាត់ម៉ូតូ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានរត់មកឲ្យជួយអន្តរាគម៍បន្ទាប់ពីខ្លួនបានទុកម៉ូតូនៅខាងក្រោមផ្ទះរួចឡើងទៅដាំបាយមួយភ្លែតពេលចុះមកវិញស្រាប់តែបាត់មិនដឹងទៅណារត់មកប៉ុស្តិ៍នគរបាលសុំការអន្តរាគន៍ កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅក្នុងបរិវេណបន្ទប់ជួល នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូដែល មានឈ្មោះ សែង សារី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំនើត ខេត្ត កំពង់ឆ្នាំង។ ហើយម៉ូតូដែលបានបាត់នោះស៊េរីសង់ឆ្នាំ២០១៣ ឡើង២០១៥ ពណ៍ខ្មៅ ពាក់ស្លាក់លេខ ប៉ៃលិន 1B 3109។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចេញមកពីស្រុកកំណើតដើម្បីមកយកប្រពន្ធដែលធ្វើរនៅម្តុំកន្លែងកើតហេតុខាងលើដើម្បីទៅលេងបុណ្យឆ្នាំប្រពៃណីរខ្មែ ហើយខណះពេលដែលទឹមតែមកដល់នោះក៏បានចតម៉ូតូទុកនៅបរិវេណបន្ទប់ដែលប្រពន្ធខ្លួនបានជួលដោយបានចាក់សោរកត្រឹមត្រូវរួចហើយរូបគាត់បានឡើងទៅដាក់ដាំបាយដើម្បីទុកឲ្យប្រពន្ធមកពីធ្វើការវិញ ហូបទាំងអស់គ្នារួចពេលដាក់ដាំរួចហើយក៏ចុះមកក្រោមដើម្បីទៅយកប្រពន្ធពីកន្លែងធ្វើការ ពេលមកដល់កន្លែងម៉ូតូស្រាប់តែបាត់តែម្តង ក្រោយពេលកើតហេតុភ្លាមៗរូបគាត់ក៏មិនដឹងធ្វើយ៉ាងមិចមានតែរត់រកសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគម៍និងដាក់ពាក្យបណ្តឹងដើម្បីឲ្យសម្ថិតកិច្ចជួយរកនិងចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់តែប៉ុណ្ណោះ ៕ សុខាសែនជ័យ


ចែករំលែក៖