ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែរឿងបញ្ចូលលុយទូរស័ព្ទទាស់សំដីគ្នាប្រើហិង្សាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបន្ទាប់ពីប្រើអំពើរហិង្សាទៅលើបុរសម្នាក់ទៀតឲ្យរងរបួស កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃច័ន្ទ ៩រោចខែចេត្រ នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី៩ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ៧ ជាន់ទី១ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះរហូតមកដល់វេលាម៉ោង៧និង៣០នាទីព្រឹក ខែឆ្នាំដដែលទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍។

ជនដៃដល់ឈ្មោះ កុល មករា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតនៅស្រុក សំឡាញអង្គជ័យ ខេត្តកំពត។ ចំណែកជនរងគ្រោះឈ្មោះ ពេជ្រ វិសាល ភេទប្រុសអាយុ៣០ ឆ្នាំ របួស១៩ថ្នេរ មុខរបរកម្មករសំណង់ ស្នាក់នៅ ផ្ទះជួល ភូមិចោចៅ ២ ស្នាក់នៅក្បែរគ្នា។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើបន្ទប់ជួលជាន់ទី១ដើម្បីសួជនដៃដល់រឿងរបៀបបញ្ចូលលុយទូរស័ព្ទ ពេលនោះដោយសារតែជនដៃដល់ខ្លួនក្មេងតែនិយាយឈ្លើយទើបជនរងគ្រោះទះកំភ្លៀងមួយដៃបណ្តាលឲ្យដួល ។

សាក្សីបន្តថា ភ្លាមនោះជនដៃដល់បានឡើងទៅយកកាំបិតមកកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស១៩ថ្នេររងរបួសធ្ងន់។ បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ លុះព្រឹកថ្ងៃខែឆ្នាំដដែលទើបចេញពីមន្ទីរពេទ្យនិងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ដើម្បីសុំការអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់យកមកសួនាំតែម្តងនងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖