ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបណ្ដេញជនជាតិចិន៨៩នាក់ចេញពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិនចំនួន ៨៩នាក់ ក្នុងនោះស្រី១៥នាក់ ចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

ប្រភពបានបញ្ជាក់ថា ជនជាតិចិនទាំងនេះ​ត្រូវចែកជា២ក្រុមរួមមាន៖
ក្រុមទី១ បណ្ដេញចេញនៅវេលាម៉ោង ១៤ និង៥០នាទី ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨, ក្រុមទី២ បណ្ដេញចេញនៅវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ តាមច្រកទ្វារអាកាសអន្តជាតិភ្នំពេញ ។

ការបណ្តេញជនជាតិចិននេះធ្វើឡើងតាមការអនុវត្តសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៨ និងមានការចូលរួមពីខាងមន្រ្តីនគរបាលចិនអមដំណើរជាមួយផងដែរ។

សូមបញ្ជាក់ថា ជនជាតិចិនទាំង ៨៩នាក់ខាងលើនេះត្រូវបាននគរបាលអន្តោប្រវេសន៍បង្ក្រាបកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅអគារខុនដូលេខ៩៧ ផ្លូវលេខ៣៣៦ កែង២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធីណែត ៕


ចែករំលែក៖