ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់មុខមិនស្គាល់ចិត្ត ប្រើឲ្យយកលុយទៅកក់ថៃ្លទិញដី មានអីបានលុយគេចខ្លួនបាត់បានមួយរយៈជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមស្រ្តីរងគ្រោះ៣នាក់ បាននាំគ្នាតាមចាប់ បុរសម្នាក់ជាជនសង្ស័យក្នុងករណី ឆបោកប្រាក់ចំនួនប្រាំពាន់ប្រាំរយ(៥០៥០$)ដុល្លារអាមេរិក យកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ និងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃអង្គារ ១០រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រុម៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីស្ត្រីរងគ្រោះមានគ្នា៣នាក់ បានរៀបរាប់ប្រាប់នគរបាលខណ្ឌឬស្សីកែវឲ្យដឹងថា នៅកំឡុង ខែ១១ ឆ្នាំ២០១៧ វេលាម៉ោង២រសៀល នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឆបោកប្រាក់ដុល្លារ (ជនរងគ្រោះពុំបានដាក់ពាក្យបណឹ្តង )នោះទេ រហូតដល់ថៃ្ងទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ជនរងគ្រោះមានគ្នា៣នាក់ បាននាំជនសង្ស័យម្នាក់ឈ្មោះ ឯម តុលា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅសា្នក់នៅផ្ទះជួល ក្រុម៥ ភូមិទួលគោកសងា្កត់ទួលសងែ្ក១ មុខរបរមិនពិតតប្រាកដ ( ឃាត់ខ្លួន ) ។

ចំណែកជនរងគ្រោះទាំង៣នាក់នោះទី១ ឈោ្មះ សំ សារ៉ាត ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះជួល ក្រុម៥ ភូមិបាក់ទូក សងា្កត់ទួលសងែ្ក១ មុខរបរលក់ដូរ (អស់ប្រាក់ចំនួន២០០០ដុល្លារ ) , ជនរងគ្រោះទី២ ឈោ្មះ ហេង ម៉ានីល ភេទស្រី អាយុ៣៦ឆ្នាំ សា្នក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មុខរបរលក់ដូរ ( អស់ប្រាក់ចំនួន២០០០ដុល្លារ) និងជនរងគ្រោះទី៣ ឈោ្មះ តាំង គឹមរុណ ភេទស្រី អាយុ៤៦ឆ្នាំ សា្នក់នៅភូមិត្រពាំងក្រសាំង សងា្កត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មុខរបរលក់ដូរ (អស់ប្រាក់ចំនួន១០៥០ដុល្លារ) ។

មន្រ្តីនគរបាលខណ្ឌឬស្សីកែវ បានបន្តទៀតថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះទាំង៣នាក់ បានយកប្រាក់ដុល្លារ សរុបចំនួន៥០៥០ដុល្លារឲ្យទៅឈោ្មះ ឯម តុលា ភេទប្រុស អាយុ២៩ឆ្នាំ សា្នក់ផ្ទះជួល ក្រុម៥ភូមិទួលគោក សងា្កត់ទួលសងែ្ក១ ដើម្បីយកទៅកក់ថៃ្លទិញដីនៅចំណុចតំបន់សេដ្ឋ (OCIC) សិ្ថតនៅខណ្ឌជ្រោយចងា្វរ តាំងពីពេលនោះមក ជនសង្ស័យឈោ្មះ ឯម តុលា បានគេចខ្លួនរហូត ។ លុះមកដល់ថៃ្ងទី១០ ខែមេសា ឆា្នំ២០១៨ វេលាម៉ោង៦ល្ងាច ទើបជនរងគ្រោះទាំង៣នាក់ឃាត់ខ្លួនជនសង្ស័យនៅចំណុចក្រុម៥ ផ្លូវលំ ភូមិទួលគោក សងា្កត់ទួលសងែ្ក១ យកមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ ធ្វើការសាកសួរតែម្តង ។ សម្ភារ:ដកហូតពីជនសង្ស័យរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AV-5956 ។

ក្រោយកើតហេតុឃាត់ខ្លួនជនសង្ស័យ រួចសមត្ថកិច្ចក៏បានបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស តារា

 


ចែករំលែក៖